ព័ត៌មានជាតិ

សប់កង់កាឡេថងផ្ទុះកង់ បណ្ដាលឲ្យ​​បុរសម្នាក់រងរបួសធ្ងន់!

មណ្ឌលគិរី: នៅវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០១៨ នៅផ្ទះឈ្មោះ ធាង វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិ ចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ដោយការសប់កង់កាឡេថង ផ្ទុះកង់ បណ្ដាលឲ្យមានមនុស្សបាក់ដៃនិងរងរបួសធ្ងន់។

ជនរងគ្រោះមានឈ្មោះ ពៅ ចោង ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើត ភូមិផ្អាក ឃុំស្នួល ស្រុកស្នូល ខេត្ត ក្រចេះ ។ និងប្រពន្ធឈ្មោះ ស្រី ងិត មានកូន២នាក់ ស្រីម្នាក់ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នជាមួយម្ចាស់ផ្ទះខាងលើ។

ជនរងគ្រោះត្រូវបាន បញ្ជូនទៅសង្រ្គោះព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកស្នួល៕

មតិយោបល់