ភ្នំពេញ: នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៣លើក) បណ្តាលឲ្យ មនុស្សស្លាប់៥នាក់ (ប្រុស) រងរបួសធ្ងន់៦នាក់ (ស្រី១នាក់ ) និងរបួសស្រាល ៣នាក់ (ប្រុស) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាត យានយន្តសរុបចំនួន១២គ្រឿង រួមមានម៉ូតូចំនួន ១០ គ្រឿង, រថយន្តធុនតូច ចំនួន២គ្រឿង។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើស ល្បឿន៤លើក( ស្លាប់៣នាក់ ), ស្រវឹង២លើក ( ស្លាប់១នាក់ ), មិនប្រកាន់ ស្តាំ ២លើក ( ស្លាប់១នាក់ ), បត់គ្រោះថ្នាក់១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១២ នាក់(យប់៣នាក់) ។
គ្រោះថ្នាក់លើដងផ្លូវរួមមានផ្លូវជាតិចំនួន៦លើក ផ្លូវខេត្ត-ក្រុងចំនួន២លើក ដោយឡែកយានយន្តដែលបង្កហេតុរួមមាន ម៉ូតូ៤លើក រថយន្តធុនតូច៤ លើក, ថ្មើរជើង១លើក ។
ខេត្តរាជធានីដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមានព្រះសីហនុ ២ លើក ( ស្លាប់១នាក់ ), កណ្តាល១លើក ស្លាប់១នាក់ របួស១នាក់, ព្រៃវែង១លើក ស្លាប់១នាក់, បន្ទាយមានជ័យ២លើក ស្លាប់១នាក់ និងខេត្តឧត្តរមានជ័យ ១ លើកស្លាប់១នាក់ ។
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន ៣,២៩២ គ្រឿងក្នុងនោះ បានធ្វើការអប់រំចំនួន១,១៥៥គ្រឿង និងពិន័យសរុប ២,១៣៧គ្រឿង៕



មតិយោបល់