ភ្នំពេញៈ កុមារាម្នាក់ អាយុ៨ឆ្នាំ ត្រូវបាននគរបាលខណ្ឌទួលគោកសហការជានគរបាលប៉ុស្តិ៍បឹងកក់២ ឃាត់ខ្លួននិងដកហូតថ្នាំញៀន៣៤កញ្ចប់តូច។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថាកុមារានេះឈ្មោះ ស.ច អាយុ៨ឆ្នាំ ស្នាក់នៅម្តុំខាងក្រោយសាលាទិចណូក្នុងសង្កាត់ទឹកល្អទី១ខណ្ឌទួលគោករាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងទៀតថានៅមុនពេលឃាត់ខ្លួននគរបាលខណ្ឌទួលគោកសហការណ៍ជាមួយនគរបាលប៉ុស្តិ៍បឹងកក់២បានល្បាតមកដល់ចំណុចកើតហេតុបានឃើញកុមារាសង្ស័យខាងលើកំពុងឈរដោយមានការសង្ស័យក៏ឃាត់ខ្លួនពិនិត្យលើដងខ្លួនក៏ឃើញក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន៣៤កញ្ចប់តូចដែលកុមារាសង្ស័យទុកក្នុងអាវហើយនគរបាលក៏បាននាំកុមារានោះទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួនិងស្វែងរកអ្នកដែលពាក់ព័ន្ធផ្សេងទៀត។
គួបញ្ជាក់ថាតាមការឱ្យដឹងពីសមត្ថកិច្ចកុមារាតូចនេះនគរបាលធ្លាប់បានឃាត់ខ្លួនម្តងនិងដកហូតថ្នាំញៀនជាច្រើនកញ្ចប់ផងដែរ។
ចំពោះករណីខាងលើនេះនគរបាលខណ្ឌទួលគោកមួយរូបបានប្រាប់ថាបន្ទាប់ពីសាកសួនិងបញ្ជូនកុមារាខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕
https://youtu.be/_JE00mpRoXI
មតិយោបល់