ព័ត៌មានជាតិ

ចន ឃើរី៖ អាមេរិច ត្រៀមរួចជាស្រាច ក្នុងការប្រឆាំងកូរ៉េខាងជើង

(ជប៉ុន)៖ ទីក្រុងវ៉ាស៊ីតោន មានសម្ថតភាពគ្រាប់គ្រាន់ និងត្រៀមរួចរាល់ហើយ ដើម្បីដាក់ទន្មកម្មទៅលើ ប្រទេសកូរ៉េខាងជើង បើប្រទេសមួយនេះនៅតែផើ្គនចំពោះសហរដ្ឋអាមេរិច នេះជាសម្តីរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិច ចន ឃើរី ក្នុងសន្និសិទ្ធិសារពត៌មាន ក្រោយជំនួបប្រជុំរបស់ប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងបំផុតទាំង៧ ​នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។ នេះបើតាមការ ចេញផ្សាយរបស់ សារពត៌មានស៊ិនហួ នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០១៦។

លោកបន្តថា លោកមិនត្រឹមតែចង់ឲ្យមានទន្មកម្មបន្ថែមទៀតទៅលើប្រទេសកូរ៉េខាងជើងនោះទេ គឺត្រូវតែមានការដាក់ចេញជាយុទ្ធសាស្រ្ត និងការអនុវត្តន៍ជាក់ស្តែងផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ ដើម្បីរក្សាសេ្ថរភាព និងសន្តិភាពនៅឧបទ្វីបកូរ៉េ អាមេរិច ក៍យល់ព្រមបើកកិច្ចចរចា ជាមួយប្រទេសកូរ៉េខាងជើង ដើម្បីបងើ្កតសន្ធិសញ្ញាសន្តិភាពមួយផងដែរ។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើងបានធើ្វតេស្តនុយក្លេអ៊ែរ និងការបាញ់រ៉ុក្កែត រយៈចម្ងាយឆ្ងាយ បានយ៉ាងជោគជ័យ​ ដែលជាការគំរាមដ៍ខ្លាំងចំពោះប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិច ៕

article-doc-9j4fx-pjg0vO0RQ97547262483f564fa9-399_634x406

មតិយោបល់