ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការផ្ទុះអាវុធលាន់ទ្រហឹង ចេញពីក្នុងមជ្ឈមណ្ឌលកម្សាន្តRock ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ២ជាង យប់ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ។
បន្ទាប់ពីមានហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងបានបង្ហើបឲ្យដឹងថា ការផ្ទុះអាវុធនេះ គឺចេញពីក្នុងមជ្ឈលមណ្ឌលកម្សាន្តRock តាមបណ្តោយផ្លូវព្រះមនីវង្ស ពិតជាមានមែន ប៉ុន្តែសមត្ថកិច្ចបានត្រឹមឈរនៅខាងក្រៅតែប៉ុណ្ណោះ។
ទាក់ទងនឹងករណីនេះ លោក អធិការខណ្ឌចំការមន យិន សាន បានឲ្យដឹងថា ពិតជាករណីបាញ់ក្នុងមជ្ឈមណ្ឌលកម្សាន្តRock ពិតមែនហើយកម្លាំងលោកបានកំណត់មុខសញ្ញ នឹងធ្វើការស្រាវជ្រាវ ចាប់យកមផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ហើយករណីនេះគឺអាចបណ្តាលមកពី ជនបង្កមានកំហឹង ជាមួយនារីនៅក្នុងនោះមិនមកអង្គុយកំដរខ្លួន ទើបខឹងក៏កាំភ្លើងបាញ់ពីក្នុងRock បែបនេះ៕
មតិយោបល់