ព័ត៌មានជាតិ

ចុម! ចេះមហារំអិលដាក់ខ្នោះមិនជាប់ទៀត គាស់ទូរដែកក្នុងបណ្ណារគារព្រះវិហារបានជាង5000$ត្រឹមមួយដង្ហើមចង្រឹតត្រូវនគរបាលតាមចាប់ខ្លួនបានវិញ

សៀមរាបៈ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀម
រាបបានធ្វើការស្រាវជ្រាវចាប់ចោរជើងចាស់ ចេះមហារំអិលដាក់ខ្នោះមិនជាប់ម្នាក់ ទៅតាមបណ្តឹងរបស់ម្ចាស់ បណ្ណារគារព្រះវិហារ ថាមានជនសង្ស័យលួចគាស់ទូរដែកបានសម្រេចយកលុយអស់ជិត១ម៉ឺនដុល្លាររួចគេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរង ទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថាដំណើររឿងនេះគឺ នៅវេលាម៉ោង ២៣ និង ០០នាទីយប់ ថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០១៩ មានករណី អំពើលួចមាន ស្ថានទម្ងន់ទោស( គាស់ទូរដែក )ដែលបង្កឡើងដោយ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចចូលគាស់ទូរដែក របស់ជនរងគ្រោះ ឈ្មោះ ជា រ័ត្នមុន្នី ភេទប្រុសអាយុ ៤៣ឆ្នាំ ត្រង់ចំណុច ក្នុងបណ្ណាគារព្រះវិហារ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប យកអស់ប្រាក់ដុល្លា ៥០០០ដុល្លារនាឡិការដៃ ចំនូន ៤០គ្រឿង និង ទូរស័ព្ទ ០១គ្រឿងម៉ាក IPhone 6pluse ពណ៌មាស លេខស៊ីមកាត 088 96 96 512. ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានគេចខ្លួនបាត់។
លោកបានបន្តទៀតថា លុះរហូតដល់វេលាម៉ោង ២១ និង ០០នាទី ថ្ងៃទី ០៤ខែកុម្ភៈឆ្នាំ២0១៩ កម្លាំងនគរបាលខេត្តសៀមរាប ធ្វើការស្រាវនិងស៊ើបអង្កេតរហូតកំណត់បានមុខសញ្ញានិងចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ លាង សាលី ហៅ វុធ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិទួលត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល យកមកធ្វើការសាកសួរ និងបាន ឆ្លើយសារភាពថា នៅថ្ងៃទី ០១ខែកុម្ភៈឆ្នាំ២០១៩ រូបគេមកពី ភ្នំពេញ មកលេងខេត្តសៀមរាប ដោយស្នាក់នៅផ្ទះសំណាក់ មិនស្គាល់ឈ្មោះ នៅម្តុំផ្សារលើ លុះយប់ឡើង រូបគេបានទៅផឹកម្នាក់ឯងនៅម្តុំស្តាតចាស់ ពេលនោះ ក៏បានឃើញកន្លែងលក់សៀវភៅមួយកន្លែង យីហោ បណ្ណាគារព្រះវិហារ ចំហរទ្វារបង្អួចខាងក្រោយ រហូតមកដល់វេលាម៉ោង ០២ និង ០០នាទីយប់ ឈានចូលថ្ងៃទី ០២ខែកុម្ភៈឆ្នាំ២០១៩ រូបខ្លួនក៏បានលួចឡើងតាមបង្អួច ទ្វារខាងក្រោយ ចូលទៅក្នុងបណ្ណាគារព្រះវិហារ ដោយយកញញួរ ១ និងទុល្វីស១ ដែលជារបស់ជាងសំណង់ នៅក្បែកន្លែងកើតហេតុ បន្ទាប់មក រូបគេបានធ្វើសកម្ម ភាពគាស់ទូរដែក យកប្រាក់ដុល្លា ១០០០ដុល្លារ ប្រាក់ខ្មែរ ១លានរៀល នាឡិការដៃ ៧គ្រឿង និងទូរស័ព្ទម៉ាក IPhone 6pluse ០១គ្រឿង ក្រោយពីគាស់បានក៏រត់គេចខ្លួនតែ ម្តង រហូតដល់ថ្ងៃទី ០៤ខែកុម្ភៈ ឆ្នាំ២០១៩ ក៏ត្រូវបានសម្ថកិច្ច ឃាត់ខ្លួនតែម្តង។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង ទូរស័ព្ទ ០១គ្រឿងម៉ាក IPhone 6pluse ដែលជារបស់ជនរងគ្រោះ ខ្សែដៃ០១ខ្សែនិងដុល្លា៥០០$ពិនិត្យមើលឃើញថាប្រាក់នោៈ ប្រាក់សុទ្ធ២០០ដុល្លារ ប្រាក់សែន៣០០ដុល្លារ និងលុយខ្មែរចំនួន៣០ម៉ឺនរៀល នាឡិកាដៃចំនួន ៧ គ្រឿង។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញខេត្តសៀមរាបកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការខេត្តសៀមរាបដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ប្រភពបានបន្តទៀតថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចចាប់បានជាបន្តបន្ទាប់តែដោយសាររូបគេ ចេះមហារំអិលទើបដាក់ខ្នោះមិនជាប់៕

មតិយោបល់