ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

បាត់ដំបង: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីចែកចាយគ្រឿងញៀន ដោយធ្វើការដកហូតបានថ្នាំញៀន២កញ្ចប់តូច។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការបង្ក្រាបនេះដែរ មានការចូលរួមពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តរាគមន៍ ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ទូច ពៅ ហៅ ខ្លា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE ម៉ាទឹកកក) ចំនួន២កូនថង់ ទម្ងន់០,៥៣ក្រាម (ទាំងសំបក), ទូរសព្ទដៃចំនួន១គ្រឿង(ចាស់) ។

បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់