ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍បន្ទាយដែកឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីគ្រឿងញៀន!

កណ្តាល: សមត្ថកិច្ចចុះធ្វើប្រតិបត្តិការ ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ក្នុងករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន។

ក្នុងចំណោមបក្សពួកចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល និងឃាត់ខ្លួនពីបទប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម៉ាទឹកកក កើតហេតុនៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចកោះតូចស្ថិតនៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោក ព្រើម ប៊ុនធឿន នាយប៉ុស្តិ៍រដ្ឋបាលបន្ទាយដែកបានឲ្យដឹងថា ជនសង្ស័យទីឈ្មោះ ពុំ សំណព្វ ភេទប្រុស អាយុ២១ឆ្នាំ(ឃាត់ខ្លួន) រស់នៅភូមិឃុំកើតហេតុ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតមានឈ្មោះ យឺន សារឿន ភេទប្រុស អាយុ១៨ឆ្នាំ (ឃាត់ខ្លួន) រស់នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និងចំនួន២នាក់ទៀតគេចខ្លួនមិនស្គាល់អត្តសញ្ញាណ។

នៅក្នុងអំឡុងបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១កញ្ចប់តូច ទូរសព្ទដៃ២គ្រឿង និងម៉ូតូ២គ្រឿង ម៉ាកសង់ប៊ិកពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BV3391 និងមួយគ្រឿងទៀតម៉ាកត្រាយតូចពណ៌លឿងលាយខ្មៅ គ្មានស្លាកលេខ និងសម្ភារ:សម្រាប់វេចខ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

លោក ព្រើម ប៊ុនធឿន បានបន្តថា នៅមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍បានទទួលព័ត៌មានថានៅទីតាំងខាងលើមានជនសង្ស័យកំពុងប្រើប្រាស់ថ្នាំញៀន ភ្លាមៗនោះកម្លាំងប៉ុស្តិ៍ចុះទៅបង្គ្រាប និងមានវត្ថុតាង ក៏នាំខ្លួនមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបានប្រើប្រាស់ថ្នាំញៀនមែន។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ចូនទៅអធិការស្រុក បន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់