ព័ត៌មានជាតិ

Update៖ ករណីអគ្គិភ័យនៅMr.5 ប្តូរប្រេងម៉ាស៊ីនម៉ូតូ នឹងលាងម៉ូតូពេលនេះ…

ភ្នំពេញ: នៅវេលាម៉ោង៣និង២០នាទី រសៀល ថ្ងៃទី13 ខែមិថុនា ឆ្នាំ2019 មានអគ្គិភ័យមួយកន្លែងកើតឡើងនៅMr.5 ប្តូរប្រេងម៉ាស៊ីនម៉ូតូ នឹងលាងម៉ូតូ ស្ថិតតាមបណ្តោយផ្លូវលេខ430កែងនឹងផ្លូវលេខ380 ក្រុមទី02 ភូមិ1 សង្កាត់ទួលទំពូង2 ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
ដែលម្ចាស់ទីតាំងឈ្មោះ: លី ណា ភេទស្រី អាយុ 30ឆ្នាំ ជនជាតិខ្មែរ
សម្ភារ:ខូចខាតមានឆេះកន្លែងប្តូរប្រងម៉ាស៊ីននឹងលាងម៉ូតូទំហំ 8mx14m ឆេះអស់ទាំងស្រុង, ឆេះម៉ូតូSUZUKI VIVA ចំនួន01គ្រឿង, ឆេះម៉ាស៊ីនភ្លើងចំនួន 01គ្រឿង, ឆេះម៉ាស៊ីនលាងម៉តូចំនួន 01គ្រឿង, ឆេះប្រេងម៉ាស៊ីនចំនួន06កេស, ឆេះធុងកាហ្វេចំនួន01ធុង រួមទាំងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង និងពុំបានបណ្តោយឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
បណ្តាលឲ្យរបួសមនុស្សមន្រ្តីការិយាល័យពន្លត់អគ្គិភ័យចំនួន2នាក់ មានរាយឈ្មោះដូចខាងក្រោម:
1/. មាស ជេស្តា ភេទប្រុស អាយុ28ឆ្នាំ
2/. នន់ ញ៉ាញ់ ភេទប្រុស អាយុ 43ឆ្នាំ

ប្រើប្រាស់រថយន្តការិ.អគ្គិភ័យ: ចំនួន 17គ្រឿង ប្រើប្រាស់ទឹកអស់ 25ឡាន ស្មើនឹង 117ម៉ែត្រគូប ។
មានរថយន្តជំនួយ: របស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន01គ្រឿង បានប្រើប្រាស់ទឹកអស់1ឡាន ស្មើនឹង04ម៉ែត្រគូប។
រថយន្តក្រសួងមហាផ្ទៃចំនួន 02គ្រឿង ប្រើប្រាស់ទឹកអស់2ឡាន ស្មើនឹង 08ម៉ែត្រគូប។
រថយន្តក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន03គ្រឿងប្រើប្រាស់ទឹកអស់ចំនួន03ឡាន ស្មើរនឹង18ម៉ែត្រគូប។
រថយន្តក្រុមហ៊ុន OCICទីក្រុងជ្រោយចង្វារចំនួន06 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន03ឡាន ស្មើនឹង24ម៉ែត្រគូប ។
ពន្លត់ចប់នៅម៉ោង ៤និង00នាទីល្ងាច នាថ្ងៃដដែលទើបបានទាំងស្រុង៕

 

មតិយោបល់