អ្នកណាមិនចង់មានសម្រស់ក្មេងជាងវ័យនោះ? ក៏ប៉ុន្តែពេលវេលាចេះតែដើរទៅមុខបន្តិចម្តងៗ ធ្វើឲ្យស្បែករបស់អ្នកចាប់ផ្តើមមានភាពជ្រីវជ្រួញបន្តិចម្តងៗដូចគ្នាដែរ។ ជាពិសេសតំបន់ភ្នែក ជាកន្លែងដែលងាយនឹងបង្ហាញពីភាពចាស់ជាងគេបំផុត។ នៅពេលដែលអ្នកមានវ័យកាន់តែចាស់ សាច់ដុំ ព្រមទាំងជាលិកានៅជុំភ្នែកប្រែជាទន់ខ្សោយ ធ្វើឲ្យជាតិខ្លាញ់ពីធម្មជាតិ និងជាតិទឹកប្រមូលផ្តុំនៅក្រោមស្បែកជុំវិញភ្នែក ហើយតំបន់នេះនឹងចាប់ផ្តើមបាត់បង់ភាពយឺត និងធ្លាក់យារ។
ទីបំផុតត្របកភ្នែករបស់អ្នកនឹងមានសភាពហើម លេចស្នាមរង្វង់ភ្នែកខ្មៅ មានភាពជ្រីវជ្រួញ និងធ្លាក់យារ អាក្រក់មើលខ្លាំងណាស់។ ប៉ុន្តែបំរែបំរួលបែបនេះមិនមែនបណ្តោលមកពីភាពចាស់តែមួយមុខនោះទេ នៅមានកត្តា គេងមិនគ្រប់គ្រាន់ ការផ្លាស់ប្តូរអ័រម៉ូន និងការទទួលទានរបបអាហារខ្វះសារធាតុចិញ្ចឹម ជាដើម។
ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ healthyfoodplace បានបង្ហាញថា បញ្ហាអស់ទាំងនេះអាចដោះស្រាយបាន ដោយប្រើប្រាស់ធាតុផ្សំតែមួយមុខប៉ុណ្ណោះ គឺស៊ុតស។ ស៊ុតស ត្រូវបានគេចាត់ទុកជាឱសថព្យាបាលបញ្ហាសម្រស់យ៉ាងមានប្រសិទ្ធភាពបំផុត ជាពិសេសវាអាចជួយរឹតបណ្តឹងស្បែកឲ្យតឹងណែនឡើងវិញ។
ធាតុផ្សំៈ
- ស៊ុតមាន់ ១គ្រាប់
- សំឡី
របៀបអនុវត្តៈ
១.ជំហ៊ានដំបូង អ្នកត្រូវលាងសម្អាតស្បែកមុខឲ្យស្អាតជាមុនសិន។
២.គោះស៊ុតបំបែកស៊ុត យកស៊ុតសបានហើយ។
៣.ប្រើស្លាបព្រាវាយឲ្យបែក រួចជ្រលក់សំឡីចូលទៅក្នុងស៊ុតស។
៤.ចាប់ផ្តើមបិទភ្នែករបស់អ្នក ហើយយកសំឡីដែលជ្រលក់ស៊ុតស ជូតពីលើត្របកភ្នែកថ្នមៗ។
៥.ទុកសំឡីនៅលើត្របកភ្នែករយៈពេល៥នាទី ឬរងចាំរហូតដល់ស៊ុតសស្ងួតទើបបកចេញ៕
ចំពោះបញ្ហាត្របកភ្នែកហើម និងបាត់ទៅវិញបន្ទាប់ពីប្រើបាន៤៨ម៉ោង ក៏ប៉ុន្តែសម្រាប់បញ្ហាត្របកភ្នែកយារធ្លាក់ រង្វង់ភ្នែកខ្មៅ ឬជ្រីវជ្រួញត្រូវចំណាយពេលយូរបន្តិច ដូច្នេះអ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ល្ងាច៕
ប្រភពៈ healthyfoodplace
មតិយោបល់