ព័ត៌មានជាតិ

កូនភ្លោះពីរនាក់បងប្អូនលង់ទឹកស្ទឹងស្លាប់នៅជីក្រែង

(ខេត្តសៀមរាប)៖ មានការភ្ញាក់ផ្អើលមួយនៅភូមិតារាមឃុំជីក្រែងស្រុកជីក្រែង ខេត្តសៀមរាប វេលាម៉ោង12៖30នាទី រសៀល ថ្ងៃទី6ខែមេសាឆ្នាំ2016ដោយសាមានក្មេងពីនាក់បងប្អូននិងជាកូនភ្លោះផងនោះបានលង់ទឹកស្លាប់ ក្នុងទឹកស្ទឹងខណៈទៅតាមឪពុកអូសត្រីនៅតាមដងស្ទឹងរួចក៏រអិលជើងធ្លាក់ចូលក្នុងស្ទឹងលង់ស្លាប់ ។

ក្មេងប្រុសរងគ្រោះទាំងពីរនាក់ដែលស្លាប់នោះមានទី1ឈ្មោះរុំ រឹត ភេទប្រុសអាយុ3ឆ្នាំនិងទី 2 ឈ្មោះរុំ វង ភេទប្រុសអាយុ3ឆ្នាំ គួបញ្ជាក់ថាក្រុមគ្រួសារក្មេងដែលរងគ្រោះស្លាប់នេះគឺឪពុកម្តាយមានជីវិភាពទីទ័លក្រលំបាករកព្រឹកខ្វះល្ងាច

បច្ចុប្បន្នសូម្បីលុយធ្វើបុណ្យសពកូនក៏គ្មានដែរ។

ខណៈឃើញការខ្វះខាតរបស់ជនរងគ្រោះលោកវិរះសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការកងរាជអាវុធហត្ថស្រុកជីក្រែងបាននាំយកអំណោយថវិកា​ និងគ្រឿងបរិភោគមួយចំនួនជូយរំលែកទុក្ខដល់ក្រុមគ្រួសារកុមារ2នាក់ដែលរងគ្រោះលង់ទឹកស្លាប់នោះ

មានអង្ករ2បេ.ទឹកស៊ីអ៊ីវ1យួរ.ទឹកត្រី1យួរ.ខ្ទឹម1Kg.ប៊ីចេង1Kg.មី1កេស.ទឹកផ្លែឈើ1កេស..ទឹកសុទ្ធ5យួរ និងថវិការ10ម៉ឺនរៀល.

គេតែងសង្កេតឃើញលោកវិរះសេនីយ៍ត្រី ហង្សវិចិត្រតែងតែចុះជួយដល់ប្រជាពលរដ្ធនៅពេលជួយទុក្ខលំបាកម្តងៗលោកតែងតែដឹងនាំកម្លាំងជួយប្រជាជននៅស្រុកជីក្រែងជាប្រចាំស្របតាមការណែនាំនិងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ៕

photo_2016-04-06_23-57-26photo_2016-04-06_23-59-43photo_2016-04-06_23-59-38photo_2016-04-06_23-59-49

មតិយោបល់