ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណ:ការណ៍ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា នឹងបន្តធ្វើការដោះស្រាយរាល់ការងារដែលសេសសល់ពីអតីតរដ្ឋមន្រ្តី ត្រាំ អីុវតឹក រួមបន្ថែមនៅបណ្តាំរបស់សម្តេចនាយករដ្ឋមន្រ្តីថានឹងបង្កើតផែនការឫបេសកម្ម១០០ថ្ងៃក្នុងការផ្តល់សេវាកម្ម ជូនសាធារណជន ។
ការលើកឡើងបែបនេះគ្រាដែល ឧបនាយករដ្ឋមន្រ្តីបិន ឈិន តំណាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅថ្ងៃទី៦ មេសានេះ ការធ្វើការផ្លាស់ប្តូររដ្ឋមន្រ្តី
នៅក្រសួងសាធារណ:ការណ៍និងដឹកជញ្ជូន ។
ឧបនាយករដ្ឋមន្រ្តីបានបន្ថែមទៀត សូមអស់លោកលោកស្រីនិងមន្រ្តីទាំងអស់បន្តការសហការជាមួយរដ្ឋមន្រ្តីថ្មីលោក ស៊ុន ចាន់ថុល ហើយសូមកុំមានការអន់ចិត្តព្រោះនេះជាការកំណែតម្រង់ថ្មីរបស់គណបក្សប្រជាជនដើម្បីទទួលបានជ័យជំនះ ។
ក្នុងឱកាសនោះឧបនាយករដ្ឋមន្រ្តីបានបន្តថា វិស័យសាធារណជាចំនុចដ៏សំខាន់សំរាប់ប្រជាពលរដ្ឋទាំងអស់។
មតិយោបល់