(ភ្នំពេញ)៖ បើតាមរបាយការណ៍នគរបាលបានបង្ហាញថា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៦លើក ក្នុងនោះយប់ ២លើក បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ រងរបួសធ្ងន់ ២២នាក់ (ស្រី៧នាក់) និងរបួសស្រាល ៨នាក់ (ស្រី៣នាក់) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២៧គ្រឿង រួមមាន ម៉ូតូចំនួន ១៥គ្រឿង, រថយន្តធុនតូច ៥គ្រឿង ,រថយន្តធំ លើកថ្មើរជើង ២នាក់ ។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៩លើក(ស្លាប់៥នាក់) ,មិនគោរពសិទ្ធិ ២លើក ,ប្រជែង ២លើក, មិនប្រកាន់ស្តាំ ៣លើក (ស្លាប់២នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ ( យប់ ៣នាក់ ) ។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១២លើក , ផ្លូវខេត្តក្រុង ៤លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តធុនតូច ៥លើក , រថយន្តធុនធំ ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន រាជធានីភ្នំពេញ ៤លើក ស្លាប់៣នាក់ របួសភេទស្រី នាក់ (ស្រី), កំពត២លើក ស្លាប់២នាក់ (ស្រី១នាក់) , កំពត ១លើក ស្លាប់ ១នាក់ (ស្រី) , ស្ទឹងត្រែង ១លើក ស្លាប់១នាក់ និងសៀមរាប ១លើក របួស ៧នាក់ ស្រី៣នាក់៕
ព័ត៌មានជាតិ
មតិយោបល់