ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងស្តីពី ការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងពិធីអបអរសាទរការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ឲ្យបានជ្រាបថា ដើម្បីឲ្យការប្រារព្ធពិធីខាងលើ ប្រព្រឹត្តដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងមហាវិថីធំៗ ជុំវិញបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក មេត្តាបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចាប់ពីម៉ោង៤ល្ងាច រហូតដល់ម៉ោង១០យប់ ៕

មតិយោបល់