ព័ត៌មានជាតិ

ប្តីយក​កាំបិត​ចិតបន្លែ​ ទៅ​លលេងជាមួយប្រពន្ធ ​ក៏​ជ្រុល​ដៃចាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

​មណ្ឌលគិរី:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ពុធ​០៨​ កើត​ខែ​មិគសិរ​ ឆ្នាំ​ ឆ្លូវ​ ត្រី​ស័ក​.​ព​.​ស​២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០២១​ នា​វេលា​ម៉ោង​២០​និង​៤៦​នាទី​ មាន​ករណី​ឃាតកម្ម​ បាន​កើតឡើង​នៅ​ត្រង់​ចំណុច​ផ្ទះ​ចាំចម្ការ​ម្រេច​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុងភូមិ​ពូ​ទឺ​ត​ ឃុំ​ប៊ូ​ ស្រា​ ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ ។​

​ជន​រង​គ្រោះ​មានឈ្មោះ​ នី​ សែន​ ភេទ​ស្រី​ អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​មានស្រុក​កំណើត​រស់នៅ​ភូមិ​ធ្លក​ ឃុំ​ស្ពឺ​ខ​ស្រុក​បាភ្នំ​ ខេត្តព្រៃវែង​ ។​

​ក្នុង​ករណី​ឃាតកម្ម​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​មានឈ្មោះ​ ឡាយ​ ហៀ​ង​ អាយុ​៤៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​មាន​ទីលំនៅ​បច្ចុប្បន្ន​រស់​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​

​តាម​ចម្លើយ​សារភាព​របស់​ជ​សង្ស័យ​ ឈ្មោះ​ ឡាយ​ ហៀ​ង​ បាន​ឆ្លើយ​សារភាព​ថា​ មុន​ពេល​កើតហេតុ​ខ្លួន​បាន​ទៅ​ផឹកស្រា​នៅផ្ទះ​ឈ្មោះ​ សួន​ អ្នក​ជិតខាង​គ្នា​ បន្ទាប់​មក​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ ។​ ពេល​មក​ដល់​ផ្ទះ​ក៏​ឃើញ​ ប្រពន្ធ​កំពុង​តែ​ដាំបាយ​ក៏​បាន​បបួល​ផឹកស្រា​ជាមួយ​ គ្នា​ពេល​ផឹកស្រា​រួច​ប្រពន្ធ​ចូល​ដេក​ក្នុង​មុង​មុន​ ។​

ជនសង្ស័យ​ដែល​ជា​ប្តី​ក៏​យក​កាំបិត​ចិតបន្លែ​មក​ចិត​ផ្លែ​ត្របែក​ហូប​ ហើយ​ក៏​បាន​និយាយ​លេងសើច​ឆ្លង​ឆ្លើយ​គ្នា​ជាមួយ​ប្រពន្ធ​ បន្ទាប់​មក​ខ្លួន​ក៏​បាន​យក​កាំបិត​ចិតបន្លែ​ទៅ​ចាក់​លលេង​ក៏​ជ្រុល​ដៃដល់​ទីជំរៅ​ក៏​បាន​កកឈាម​នៅ​ក្នុង​ខ្លួន​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត ​មុន​ពេល​បញ្ជូន​មក​ដល់​មណ្ឌល​សុខភាព​ប៊ូ​ស្រា​ ។​

​តាម​កាពិ​និត្យ​របស់​សមត្ថកិច្ច​ជន​ស​ង្ស័​ជា​ប្តី​បាន​ចាក់​ត្រង់​ពោះ​ធ្លាយ​ ដល់​ផ្លោ​ក​នោម​និង​បណ្តាល​កកឈាម​ក្នុង​ពោះ​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត ​ក្រៅពី​នោះ​ពុំ​មាន​ស្លាកស្នាម​ ឬ​រង​របួស​នៅ​កន្លែង​ផ្សេង​ទៀត​ឡើយ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវជា​ប្តី ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ​ធ្វើកា​ឃាត់ខ្លួន​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ ៕

មតិយោបល់