ព័ត៌មានជាតិ

សូមបើកបរដោយការប្រុងប្រយ័ត្ន! រថយន្តដឹកត្រីមួយគ្រឿង រេចង្កូតទៅបុកបង្គោលស្លាកយីហោ មិនអស់ចិត្តទម្លុះចូលផ្ទះប្រជាពលរដ្ឋ ១ខ្នងទៀត

ភ្នំពេញ: នៅវេលាម៉ោង ១ និង ៤៥ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្បែរ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ស្ថិតសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ដំណើររឿង៖ មានរថយន្តដឹកត្រី ប្រភេទ ២តោន មួយគ្រឿង បើកបរក្នុងល្បឿនលឿន ស្រាប់តែបែកកង់មុខ ក៏រេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកបង្គោលស្លាកយីហោ បាក់អស់ចំនួន ២ដើម ហើយបន្តបុកចូលផ្ទះប្រជាពលរដ្ឋមួយខ្នងទៀត បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងខ្លាំង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្តកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់