កណ្ដាលៈ តាមសមត្ថកិច្ច នៅថ្ងៃទី១៦ ខែកក្កដានេះ បានឲ្យដឹងថា មានករណីហិង្សា ដោយចេតនា និងគំរាមសម្លាប់មួយ បានកើតហេតុនៅវេលាម៉ោង០៣ រសើលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះ នៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ វង ហ៊ើយ ភេទប្រុសអាយុ៧០ ឆ្នាំ ទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី
ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ ។
ចំណែកជនល្មើសម្នាក់ ឈ្មោះ ស្រេង ពុត ភេទប្រុស អាយុ៤៦ឆ្នាំ (មានសតិមិនប្រក្រតី) ទីលំនៅភូមិក្រពើហារ
សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុប(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក រួមមានបំណែកឥដ្ឋប្រហោងមួយចំនួន។
តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅវេលាកើតហេតុ ខាងលើ ពេលដែលជនរងគ្រោះ កំពុងតែឈរនៅមុខផ្ទះរបស់ខ្លួន ដែលនៅជិតគ្នាពេលនោះ ស្រាប់តែជនល្មើសត្រូវជាកូនប្រសារមានសភាពស្រវឹងស្រា និងមានជំងឺផ្លូវចិត្តរយ:ពេល
ប្រហែស១០ឆ្នាំមកហើយ បានយកដុំឥដ្ឋប្រហោងគប់សំដៅទៅជនរងគ្រោះ ប៉ុន្តែមិនត្រូវ
ក៏ត្រូវកូនចៅរុញជនរងគ្រោះចូលទៅក្នុងផ្ទះ ខណៈដែលជនល្មើស នៅតែបន្តគប់ទៀតបណ្តាលឲ្យត្រូវចំម៉ូតូ និងជញ្ជាំងផ្ទះ ហើយបានស្រែកជេរ និងគំរាមសម្លាប់ជនរងគ្រោះទៀតផង។
ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនល្មើសរួមទាំងវត្ថុតាងយកមកសាកសួរ នៅប៉ុស្តិ៍នគរបាលព្រែកឬស្សី រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់