សេណេហ្គាល់ៈ ទីភ្នាក់ងារព័ត៌មានផ្លូវការ APS បានឲ្យដឹងថា មនុស្សចំនួន ០៨ នាក់ ត្រូវបានស្លាប់ និង ៤៥ នាក់ទៀតរងរបួស នៅក្នុងការប្រកួតកីទ្បាបាលទាត់វគ្គផ្តាច់ព្រ័ត្រមួយកន្លែង នៅក្នុងប្រទេសសេណេហ្គាល់ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្របាលទាត់ ដោយការរត់ជាន់គ្នា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧។
ហេតុកាណ៍នេះ បានកើតទ្បើងនៅឯពហុកីឡដ្ឋាន Demba Diop ក្នុងទីក្រុង Dakar កាលពីថ្ងៃសៅរ៍ ខណៈដែលមនុស្សត្រៀមខ្លួនចាកចេញ បន្ទាប់ពីបញ្ចប់ការប្រកួតរវាងក្រុមម្ចាសផ្ទះ Union Sportive Ouakam និងក្រុម Stade de Mbour ក្នុងលទ្ធផល ១-២។
ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ចូលទៅកាន់ហ្វូងអ្នកគ្រាំទ្របាល់ទាត់ បន្ទាប់ពីមានការប៉ះទង្គិចគ្នា ដែលបង្កឲ្យមានការភ័យស្លន់ស្លោង រត់ជានជើងគ្នាបែបនេះ៕
មតិយោបល់