ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង!!! ផ្អាកការធ្វើដំណើរឆ្លងកាត់ផ្លូវអភិវឌ្ឍន៍ជនបទ នៅខេត្តព្រះសីហនុបណ្ដោះអាសន្ន

ព្រះសីហនុ: យោងតាមផេកប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលស្រុកព្រៃនប់ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវឆ្លងកាត់ផ្លូវអភិវឌ្ឍន៍ជនបទ ស្ថិតនៅភូមបឹងរាំង និងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ឲ្យបានជ្រាបថា អាជ្ញាធរស្រុក សូមបិទផ្លូវនេះជាបណ្ដោះអាសន្នសិន។

មូលហេតុ៖ ដោយសារជំនន់ទឹកភ្លៀងលិចខ្លាំង ខ្លាចមានគ្រោះថ្នាក់ដល់បងប្អូន៕

មតិយោបល់