ព័ត៌មានជាតិ

First News: ឡានកុងតឺន័របុកជាមួយឡានដឹកប្រេង តេលា ផ្ទុះឆេះនៅផ្លូវជាតិលេខ៤

ព្រះសីហនុៈ នៅមុននេះបន្តិច មានរថយន្តកុងតឺន័របានបុកគ្នាជាមួយរថយន្តដឹកប្រេងក្រុមហ៊ុន តេលា កំពុងឆេះយ៉ាងសន្ធោសន្ធៅ បន្តឆាប់ឆេះដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ១ខ្នងផងដែរ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ផ្លូវបំបែកខេត្តកោះកង់ និងខេត្តព្រះសីហនុ នាវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៦ ឧសភានេះ ។

ខណៈនេះ រថយន្តទាំងពីរកំពុងឆេះយ៉ាងសន្ធោសន្ធៅ ដោយមានផ្ទុះឆេះរថយន្តដឹកសាំង ក្រុមហ៊ុនតេលា ដែលមានស៊ីតែនផ្ទុកប្រេង ៣២០០០លីត្រ ប្រវែងដល់ទៅ ១២ម៉ែត្រ ហើយប្រជាពលរដ្ឋដែលឆ្លងកាត់តាមដងផ្លូវ មិនអាចធ្វើចរាចរណ៍បានទេ។

ព័ត៌មានលំអិត ខាង Post News រាយការណ៍នៅពេលក្រោយ៕

photo_2016-05-26_10-50-47photo_2016-05-26_11-00-25photo_2016-05-26_11-00-26photo_2016-05-26_11-00-27photo_2016-05-26_11-05-16photo_2016-05-26_11-05-18photo_2016-05-26_11-06-03photo_2016-05-26_11-06-04photo_2016-05-26_11-06-05photo_2016-05-26_11-06-06

មតិយោបល់