ព័ត៌មានជាតិ

Update៖ ក្មេងប្រុសម្នាក់លង់ទឹកស្លាប់កាលពីម្សិលមិញ បានរកឃើញហើយ!!

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយដែលបានកើតឡើងកាលពីម្សិលមិញមានក្មេងប្រុសម្នាក់បានចុះទៅហែលទឹកលេង នៅក្នុងរណ្ដៅដីមួយកន្លែង ក៏បានលង់លិចបាត់ នៅវេលាម៉ោង១២ និង៥០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ដែលមានឈ្មោះបឹងធម្មជាតិមានទីតាំងស្ថិតនៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងប្រុសលង់ទឹកស្លាប់មានឈ្មោះ ភ័ក្រ្ត សុចិត្ត្រា អាយុ១៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានឪពុកឈ្មោះ រិទ្ធ សុភក្រ័ អាយុ៤០ឆ្នាំ មុខរបរជាមន្រ្តីនគរបាល និងម្ដាយឈ្មោះ ហែម សុខន អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ។

លុះមកដល់ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ទើបប្រជាពលរដ្ឋ នឹងសាច់ញ្ញាតិបានយកមងមករាយក្នងទឹកនោះ រួចអូសទើបស្រង់បានសាកសពក្មេងប្រុសខាងលើ។

បច្ចុប្បន្នសពកេ្មងប្រុស ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់