ព័ត៌មានជាតិ

ធ្វេសប្រហែសណាស់! កុងតឺន័រខូចឈប់លើផ្លូវមិនមានសញ្ញាសម្គាល់អីបន្តិច ត្រូវតូរីសដឹកចេកនិងត្រពាំង បុកពីក្រោយពេញទំហឹងខ្ទេចក្បាលខាងមុខ!

ព្រះសីហនុ: លោកអធិការរងស្រុកកំពង់សីលា បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តកុងតឺន័រមួយគ្រឿងខូចចតនៅលើចិញ្ចើមផ្លូវ ដោយមិនបានដាក់សញ្ញាសម្គាល់ ត្រូវបានរថយន្តតូរីស ដឹកចេកនិងត្រពាំងពេញលើរថយន្តមួយគ្រឿង មើលមិនឃើញបុកពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅឯភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​១១និង១០នាទី ឈប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រ ១១៣-១១៤ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យនៅឯភ្នំពេញ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់