ក្រចេះ៖ជនសង្ស័យ៣នាក់ មានជនជាតិវៀតណាមនិងឥស្លាមសុទ្ធសឹងតែរស់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងនគរបាលស្រុកស្នួល ស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែនទៅធ្វើការនៅប្រទេសអារ៉ាប់ដោយខុសច្បាប់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចស្រុកស្នួល ខេត្តក្រចេះ។
ប្រភពព័ត៌មានពីអធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានឲ្យដឹងថា បន្ទាប់ពីមានការប្តឹងរាយការណ៍ពីលោកមេភូមិសំបួរសែនជ័យ ក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ពីករណីនេះ កម្លាំងនគរបាលស្រុកបានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះបានភ្លាមៗ នៅស្រុកស្នួល ខេត្តកក្រចេះតែម្ដង។
ក្រៅពីនោះក៏នៅមាននារីរងគ្រោះ៣នាក់ទៀត ត្រូវបាននគរបាលប្រគល់ឲ្យសាច់ញាតិ និងបានអប់រំណែនាំពួកគេឲ្យឈប់ជឿតាមការបោកបញ្ឆោតរបស់មេខ្យល់ លើរបរទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់៕
មតិយោបល់