ព័ត៌មានកីឡា

Theo៖ ខ្ញុំចង់ទទួលបានបទពិសោធន៍ ច្រើនក្នុងក្លិប ពីរៀមច្បង Marcelo

កីឡាករខ្សែការពារចំណូលថ្មី របស់ក្រុមយក្ស Real Madid កីឡាករ Theo Hernandez នឹងត្រូវបង្ហាញខ្លួនលើកដំបូងឲ្យក្រុម Real Madrid ក្រោយពីផ្ទេរមកក្នុងតម្លៃ២២,៨លានផោន ក្នុងការប្រកួត ICC នៅសហរដ្ឋអាមេរិក នាចុងខែនេះ។

Theo Hernandez បានប្រាប់ Marca ថា រូបគេគឺជាកីឡាករចំណូលថ្មីមួយរូប របស់ក្រុមយក្ស Real Madrid ដែលជាប់ឈ្មោះក្នុងការកោះហៅទៅកាន់សហរដ្ឋអាមេរិក។ យ៉ាងណាវិញ Theo បាននិយាយបន្ថែមទៀតថា ការក្លាយជាសមាជិករបស់ Real Madrid គឺជាជម្រើសដ៍ល្អខ្លាំងណាស់ ដែលអាចធ្វើឲ្យរូបគេ មានការវិវត្តន៍ នូវសមត្ថភាពផងដែរ។ ក្នុងនោះដែរ Theo បានសរសើរទៅដល់ខ្សែការពារប្រេស៊ីល ដ៍ឆ្នើម Marcelo ដែលជាកីឡាករគម្រូមួយរូបសម្រាប់ Theo ក្នុងការរៀនតាមកីឡាកររូបនេះ។

ម្យ៉ាងវិញទៀត ខ្សែការពារចំណូលថ្មីរូបនេះ នឹងត្រងត្រាប់ ទទួលយកនូវបទពិសោធន៍ល្អៗ នៅក្នុងពេលហ្វឹកហាត់ និងពេលប្រកួត ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី ពីកីឡាករដែលពោរពេញទៅដោយសមត្ថភាពបែបនេះ។ យ៉ាងណាវិញ Theo Hernandez មិនទាន់ប្រាកដថា ទទួលបានតំណែងក្នុងជម្រើស ១១នាក់ដំបូងរបស់លោក Zidane ឡើយ ព្រោះថា បើទោះបីជាអវត្តមាន ប្រធានក្រុម Sergio Ramos តែនៅមាន Marcelo, Nacho, Varane, Danilo និង Cavarjal ដែលសុទ្ធសឹងជាបេក្ខភាពសំខាន់ ក្នុងការប្រជែងក្នុងជម្រើស ១១នាក់ដំបូងរបស់ក្រុម Real Madrid ។

ក៍ប៉ុន្តែ នៅក្នុងការប្រកួត International Champion Cup នេះ ប្រហែលជាលោក Zidane អាចដាក់ Theo Hernandez ក្នុងការប្រកួតណាមួយជាក់ជាមិនខាន ព្រោះថា អ្នកចាត់ការទូទៅ ជាតិបារាំងរូបនេះ ប្រាកដជាចង់សាកសមត្ថភាពរបស់កីឡាករចំណូលថ្មីនេះជាមិនខាន។

មតិយោបល់