កណ្តាលៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា សុភាពនារីដែលកំពុងនិយមលេងបណ្តាញសង្គមហ្វេសប៊ុកទាំងឡាយមេត្តាជ្រាប ដោយយោងតាមបណ្តឹងរបស់នារីរងគ្រោះបានមកប្តឹងដល់សមត្ថកិច្ចយើងអំពីអំពើគំរាមបង្ហោះរូបអាក្រាតជាថ្នូរនិងប្រាក់៥ពាន់ដុល្លារ។
អំពើនេះត្រូវបានជនល្មើសប្រើប្រាស់បណ្តាញសង្គម Facebook (គណនី ផ្ទាល់ខ្លួន)ដើម្បីទាក់ទងសុំស្នេហាពីសុភាពស្ត្រី ដែលជាមុខសញ្ញា(friend)របស់វា នៅពេលដែលសុភាពនារីយើងបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់បិសាចព្រាននេះរួចហើយក៏បន្តបញ្ឆោតឲ្យសុភាពនារីយើងឆាតវីឌេអូតាមរយៈLine ដើម្បីដុតបញ្ឆេះកំសួលតណ្ហាឲ្យឡើងកំដៅរួចក៏ដោះស្រាយ ( On line sex ) សម្រេចតណ្ហារៀងៗខ្លួនដោយខ្លួនឯង។ ក្នុងពេលដែលអ្នកទាំង២កំពុងតែស្ថិតនៅក្នុងសមរភូមិ On line sex “oral sex” នោះ នៅម្ខាងបុរសវាបានត្រៀមទូរសព្ទមួយទៀតដើម្បីលួចថតសកម្មភាពរបស់ខាងរងគ្រោះ(សុភាពនារី) ដើម្បីទុកប្រើគំរាមទារប្រាក់ពីជនរងគ្រោះ។
ក្រោយទទួលបានបណ្តឹងភ្លាមមន្ត្រីនគរបាលយុត្តិធម៌ដឹកនាំដោយលោក រឿនណារ៉ា បានប្រមូល Special Team របស់លោកចេញប្រត្តិបត្តិការដើម្បីតាមរកបិសាចព្រាននារីដ៏ថោកទាបម្នាក់នោះមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន ។ រយៈពេល៤យប់៥ថ្ងៃប្រត្តិបត្តិការនេះបានសម្រេចជោគជ័យទាំងស្រុង ហើយបានរារាំងទប់ស្កាត់ការបង្ហោះរូបភាពអាក្រាតកាយរបស់រងគ្រោះដែលវាលួចថតបាននោះពីសំណាក់ជនល្មើសផងដែរ។
ដំណើររឿងនោះមានជាអាទ៌ដូចតទៅៈ ផ្អែកតាមចម្លើយរបស់ឈ្មោះ យ៉ែម ប្រុស ចាប់តាំងពីឆ្នាំ២០១០មក ខ្លួនបានជាប់ពន្ធនាគារនៅខេត្តកំពត បន្ទាប់មកត្រូវបានផ្ទេរមកឃុំខ្លួននៅពន្ធនាគារខេត្តព្រៃវែង ដែលជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌចំនួន៨ករណី (ប្លន់៧លើកនៅខេត្តកំពត និងប្លន់១លើកនខេត្តតាកែវ)ជាប់ទោសសរុប១០ឆ្នាំ ។
នៅក្នុងពន្ធនាគារខេត្តព្រៃវែង ពេលដែលរូបខ្ញុំចេញមកក្រៅបន្ទប់ឃុំឃាំង គឺអាចលេងកុំព្យូទ័រ និងទូរសព្ទបាន ពីព្រោះទទួលបានការអនុញ្ញាតិពីលោក អ៊ុ រ៉ាយឿង អនុប្រធានពន្ធនាគារខេត្តព្រៃវែង កន្លងមកខ្ញុំធ្លាប់ទិញសម្លារៈប្រើប្រាស់មួយចំនួនឲ្យគាត់។ នៅក្នុងពន្ធនាគារខ្ញុំបាទប្រើប្រាស់ទូរសព្ទ៣គ្រឿង(១,Samsung Not៥. ២,Samsung Not៣.៣,Nokia) កុំព្យូទ័រយួរដៃ១គ្រឿង និងប្រើប្រាស់លេខទូរសព្ទ៤ខ្សែ :
(096 8919254,017 770773,០90 333833,096 4444071)ទូរសព្ទទាំង៣គ្រឿងនេះគឺឈ្មោះ លុក ដែលធ្លាប់ជាប់ពន្ធនាគារទិញឲ្យប្រើ ហើយឈ្មោះ យ៉ែម ប្រុស បានបង្កើតគណនីហ្វេសប៊ុកចំនួន៥ សំរាប់ លេង :
(១,facebook ឈ្មោះpros na.២,facebook ឈ្មោះ Bong rin.៣,facebook ឈ្មោះ Sothea ra.៤,facebook ឈ្មោះ បឺតភាកូនម៉ាក់មុំ, ៥,facebook ឈ្មោះ Chang Chang)។
នៅក្នុងខែមិថុនា ឆ្នាំ២០១៧ ឈ្មោះ យ៉ែម ប្រុស មានទំនាក់ទំនងតាមបណ្តាញសង្គមហ្វេសប៊ុកជាមួយម្ចាស់ហ្វេសប៊ុកឈ្មោះ ស.ណ. ជ (រងគ្រោះ) នៅពេលមានទំនាក់ទំនងស្នេហាជាមួយ ស.ណ.ជ (រងគ្រោះ) ក៏បានឆាតរកគ្នាជាប់ជាប្រចាំ ពេលនោះឈ្មោះ យ៉ែម ប្រុស តែងតែឡាយវីឌីអូ និងបានបង្ហាញប្រដាប់ភេទទៅឲ្យម្ចាស់ហ្វេសប៊ុករងគ្រោះ មើល បន្ទាប់មកក៏សុំឲ្យសុភាពនារីរងគ្រោះឡាយវីឌីអូបង្ហាញប្រដាប់ភេទទៅឲ្យខ្លួនមើលវិញផងដែរ។ ពេលខាងស្រីថតបង្ហាញខ្លួនក៏យកទូរសព្ទ១គ្រឿងទៀតថតទុកដើម្បីប្រើប្រាស់ក្នុងការគំរាមទារប្រាក់ជាថ្នូរនិងការបង្ហោះរូបនោះ។
ចំពោះលុយដែលម្ចាស់ហ្វេសប៊ុកស្ត្រីរងគ្រោះ ផ្ញើមកឲ្យ៥០០ដុល្លារដាក់តាមវីង គឺខ្ញុំបាទបានឲ្យឈ្មោះ ចែម៉ៅ មន្រ្តីពន្ធនាគារខេត្តព្រៃវែងជាអ្នកទៅដកលុយ ដោយគ្រាន់តែយកលេខកូដទៅបើកបានហើយ។
ក្រោយមកឈ្មោះ យ៉ែម ប្រុស បានទារលុយពីនារីរងគ្រោះ ចំនួន៥,០០០ដុល្លារអាមេរិកទៀត តែនារី បានផ្ញើឲ្យ១០ដុល្លារ ចំនួន២ដង(២០ដុល្លារ) និងបានប្រើឲ្យឈ្មោះ គង់ ជាមន្រ្តីពន្ធនាគារខេត្តព្រៃវែងយកលេខកូដទៅដក ហើយឈ្មោះ យ៉ែម ប្រុស បានទូរសព្ទទៅស្ត្រីរងគ្រោះ ថា ត្រូវតែផ្ញើប្រាក់មកឲ្យចំនួន២,០០០ដុល្លារនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ កុំបីខាន បើមិនដូចនេះទេ នឹងបង្ហោះរូបអាក្រាតកាយតាមប្រព័ន្ធសង្គម Facebook ។ ប៉ុន្តែវាមិនមានសំណាងបានទទួលលុយនេះទេ វាត្រូវបានសមត្ថកិច្ចយើងរកឃើញវាដែលជាទណ្ឌិតកំពុងជាប់ទោសក្នុងគុកខេត្តព្រៃវែងនោះឯង។
បញ្ជាក់ថា នៅក្នុង Laptop ជនល្មើសនៅមានរូបវីឌេអូអាក្រាតរបស់នារីដែលវាទាក់ទងស្នេហាមិនក្រោម៥-៦នាក់ទៀត៕
មតិយោបល់