ព័ត៌មានជាតិ

អាសូរណាស់! បុរស ២ នាក់ ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម

រតនគិរី: កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ មានករណីរន្ទះបាញ់ បណ្ដាលឲ្យបុរស២នាក់ស្លាប់បាត់បង់ជីវិត នៅចំណុចផ្ទះចម្ការអូរកាវ ភូមិឡាឡៃ ឃុំកុកឡាក់ស្រុកវើនសៃ ខេត្តរតនគិរី។

ជនរងគ្រោះទី១ឈ្មោះ ស៊ីង កិត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិកាវែត និងជនរងគ្រោះទី២ ឈ្មោះ ប៉ាជ នឹម ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិកាវែត។ ជនរងគ្រោះទាំង២ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកធ្វើកោសល្យវិច័យសពជនរងគ្រោះ រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់