ព្រៃវែងៈ យុវជនម្នាក់បានស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចវាលស្រែប្រាំង របស់ក្រុមហ៊ុនលោក អាន ស្ថិតក្នុងភូមិទួលដូង ឃុំកោះសំពៅ ស្រុកពាមជរ៍ ខេត្តព្រៃវែង ខណៈថៅកែប្រើឲ្យទៅឆក់កណ្តុរហើយភ្លាត់ស្នៀតក៏ឆក់ខ្លួនឯងស្លាប់។
ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍នោះ មានឈ្មោះ សៅ សាក់ ភេទប្រុស អាយុ១៩ឆ្នាំ ឪពុកឈ្មោះ សៅ ម្ដាយឈ្មោះ ថន ស៊ីណា អ្នកទាំងបីរស់នៅភូមិតាសូ ឃុំឫស្សីស្រុក ស្រុកពាមជរ៍ ខេត្តព្រៃវែង ហើយឪពុកនឹងកូនប្រុសបានធ្វើជាកម្មករដាំនិងថែស្រូវឲ្យថៅកែឈ្មោះ អាន អាយុប្រហែលជាង៣០ឆ្នាំ នៅភូមិឃុំស្រុក កើតហេតុខាងលើ។
នៅក្នុងយប់កើតហេតុថៅកែឈ្មោះ អាន បានប្រើកូនរបស់គាត់ឈ្មោះ សាក់ ឲ្យយកអាគុយ និងអាំងវាតទ័រទៅវាលស្រែ ដើម្បីព័ទ្ធលួសឆក់កណ្ដុរដែលមកស៊ីស្រូវ លុះដល់ម៉ោង១រំលោងអធ្រាត្រ កម្មករដូចគ្នាបាត់យូរក៏នាំគ្នាទៅមើល ក៏ស្រាប់តែឃើញឈ្មោះ សៅ សាក់ ឆក់ស្លាប់បាត់នៅនិងវាលស្រែទៅហើយ ខណៈនោះ ថៅកែចិត្តកំណាចឈ្មោះ អាន បានបញ្ជាឲ្យកូនចៅក្រោមឱវាទ រៀបចំលីសែងដោយអង្រឹង យកសាកសពមករោងឯកន្លែង ក្រុមហ៊ុនបំបិទភស្តុតាងដល់ សមត្ថកិច្ចមិនបានឲ្យទ្រួតពិនិត្យរកមូលហេតុទេ។
បើតាមសំដីរបស់កម្មករដូចគ្នា សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងទៀតថា ហេតុការណ៍ខាងលើនេះ ពិតជាដូចការរៀបរាប់របស់ឪពុក ជនរងគ្រោះ បាននិយាយយ៉ាងដូច្នេះមែន ក៏ប៉ុន្តែ ហេតុអ្វីក៏យប់ណាស់ទៅហើយថៅកែចិត្តកំណាចហ៊ានប្រើឲ្យគ្នាទៅដាក់ភ្លើងឆក់កណ្តុរ។
ក្រោយកើតហេតុ ថៅកែនោះមិនបានទទួលខុសត្រូវទេ។ សពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់