ព័ត៌មានជាតិ

គ្រូកំហូច! នាយករងសាលាវាលស្បូវ ឃើញសិស្សស្រីខ្លួនឯង ស្អាតទ្រាំមិនបាន…!!

ភ្នំពេញ: ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ពីបទបៀតបៀនកេរិ៍្តខ្មាសទៅលើក្មេងស្រីដែលជាអនីតិជន មានអាយុក្រោម១៥ឆ្នាំ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅទីចាត់ការសាលាបឋមសិក្សាវាលស្បូវ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានឲ្យដឹងថាកុមារីរងគ្រោះមានឈ្មោះ ស ស ន ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅអង្គការសមាគមន៍ទឹកដីសន្យា ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រីឯជនសង្ស័យឈ្មោះឡុង សុខ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយករងសាលាបឋមសិក្សាវាលស្បូវ ស្នាក់នៅភូមិ ក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានដដែលពីកុមារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេនិងមិត្តភក្តិនាំគ្នាទៅលេងក្នុងទីចាត់ការ ពេលនោះជនសង្ស័យបានប្រលែងលេងជាមួយរូបគេ និងមិត្តភក្តិ បន្ទាប់មកមិត្តភក្តិរបស់ខ្លួនក៏បានចេញទៅលេងខាងក្រៅ ស្រាប់តែជនសង្ស័យបន្លំចាប់ច្របាច់ដោះរបស់ខ្លួន បន្ទាប់មករូបគេក៏ទៅប្រាប់អង្គការសមាគមន៍ទឹកដីសន្យា។

លុះដល់ វេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ប្រធានអង្គការបាននាំកុមារីរងគ្រោះមកដាក់ពាក្យបណ្តឹង រួចសមត្ថកិច្ចយើងចុះទៅឃាត់ខ្លួនជនសង្ស័យនៅមុខផ្ទះបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់