ភ្នំពេញៈ ខណៈព្រឹត្តិការណ៍ប្រកួតបាល់ទាត់ AFC Asian Cup UAE 2019 រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិឆៃនីសតៃប៉ិ ជាលើកទី២ នៅវេលាម៉ោង៧៖០០នាទី ល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា គេសង្កេតឃើញចំនួនអ្នកគាំទ្របានបន្តកើនឡើងយ៉ាងច្រើនកកកុញ បើទោះជាមានភ្លៀងធ្លាក់តិចៗក៏ដោយ។
សេចក្ដីរាយការណ៍របស់ភ្នាក់ងារ Post News ពីពហុកីឡដ្ឋានជាតិអូឡាំពិក បានឲ្យដឹងថា រហូតមកទល់ម៉ោងជាង៥ល្ងាចនេះ សមត្ថកិច្ចកងរាជអាវុធហត្ថបានអនុញ្ញាតឲ្យអ្នកគាំទ្រចូលអង្គុយរង់ចាំទស្សនាការប្រកួតបាល់ទាត់ជុំទី២នេះ ដោយកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីបានបញ្ចប់ការប្រកួតនៅទឹកដីចិន ដោយពាំនាំនូវលទ្ធផល កម្ពុជា ២-២ ឆៃនីសតៃប៉ិ ស្មើគ្នាទាំងមិនអស់ចិត្តរៀងៗខ្លួន ហើយបានញ៉ាំឲ្យចំនួននៃតួរលេខលក់សំបុត្រសម្រាប់ចូលទស្សននា និងគាំទ្រកើនឡើងរាប់ម៉ឺនសន្លឹក។
នៅក្នុងអំឡុងពេលនេះដែរ Post News នឹងធ្វើការផ្សាយជូនភ្លាមៗផងដែរ ពីលទ្ធផលនៃការប្រកួតនាល្ងាចនេះ។ ដូច្នេះ សូមរង់ចាំអ៊ុតមើលទាំងអស់គ្នា ថាតើលទ្ធផលរវាងកម្ពុជា និងឆៃនីសតៃប៉ិ នឹងក្លាយជាយ៉ាងណា? ហើយកីឡាករ idol រូបណាម្នាក់ ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ?
មតិយោបល់