ព័ត៌មានជាតិ

ខណៈនេះ ប្រជាពលរដ្ឋនិងសមត្ថកិច្ចក្របួចបានក្រុមចោរឆក់យ៉ាងសកម្មចំនួន២នាក់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក រួមនិងបងប្អូនប្រជាពលរដ្ឋ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មចំនួន២នាក់ រួចវាយស្វាគមន៍យ៉ាងចាស់ដៃទើបប្រគល់ឲ្យសមត្ថកិច្ចនាំយកមកប៉ុស្តិ៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

មតិយោបល់