ព័ត៌មានជាតិ

ខ្លាំងរាងខ្លួន!!! រថយន្ត៣គ្រឿងពន្លះគ្នាពេញទំហឹងខ្ទេចទាំងសងខាង

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្ត៣គ្រឿងបើកបរក្នុងល្បឿនលឿនដូចគ្នា បានបុកផ្គុំក្បាលគ្នាពេលទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ២៧៨ កែងនឹងផ្លូវលេខ១៤៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក កូរ៉ូឡា ពណ៌សមួយគ្រឿង បើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ដែលកំពុងបើកបរក្នុងទិសដៅពីត្បូងទៅជើងពេញទំហឹង បណ្តាលឲ្យរថយន្តកូរ៉ូឡា ជ្រុលទៅប៉ះជាមួយនឹងរថយន្តម៉ាក កាមរីពណ៌ស ដែលកំពុងបើកបរពីជើងទៅត្បូង បន្ថែមទៀត បណ្តាលឲ្យរថយន្តទាំង៣គ្រឿងបុកផ្គុំក្បាលគ្នា រងការខូចខាតយ៉ាងដំណំតែម្តង។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមន បានសហការជាមួយនិងនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងនាំយករថយន្តទាំង៣គ្រឿងខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

https://youtu.be/D0_bRD0_EPg

មតិយោបល់