ព័ត៌មានកីឡា

Arsenal បើកការចរចារកុងត្រាថ្មី ជាមួយ Ozil

ក្រោយពីស្ងាត់មួយរយៈ ទាក់ទងនឹងអនាគត់របស់ Mezut Ozil នាពេលកន្លងមក ពេលនេះក្រុមកាំភ្លើងធំ Arsenal បានបើកការចរចារ កុងត្រាថ្មីជាមួយ កីឡាករអាឡឺម៉ង់នេះហើយ។

បើតាម The Sun បានឲ្យដឹងថា Ozil នឹងបន្តនៅជាមួយ Arsenal ជាថ្មីទៀត ក្រោយពីមានការចរចារ បានចាប់ផ្តើមយ៉ាងរលូន រវាង Ozil និង Arsenal ។ កាលពីមុន Ozil បានទាមទារ តម្លៃពលកម្មរបស់រូបគេ ក្នុងមួយសប្តាហ៍ រហូតដល់ទៅ ៣៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ ជាហេតុធ្វើឲ្យ Arsenal មានការរារែកចិត្តយ៉ាងខ្លាំង។ យ៉ាងណាវិញ ក្រោយពីបើកការចរចារ រួចមក Ozil ហាក់ដូចជាយល់ព្រម នៅក្នុងតម្លៃពលកម្មថ្មី ដែល Arsenal បានផ្តល់ឲ្យនោះគឺ​ មានចំនួន ២៨ម៉ឺនផោន ក្នុងមួយសប្តាហ៍ ដែលមានការកើនឡើងត្រឹម ៤ម៉ឺនផោន ខណៈមុនការចរចារ មានចំនួន ២៤ម៉ឺនផោន។ យ៉ាងណាវិញ បើទោះបីជា តម្លៃពលកម្មនេះ មិនឈានដល់កម្រិតនៃការចង់បានរបស់ Ozil ក៍ដោយ តែវាសមល្មម ដែលអាចឲ្យខ្សែបម្រើប្រយុទ្ធអាឡឺម៉ង់រូបនេះអាចទទួលយកបាន នឹងយល់ព្រមបន្តកុងត្រាថ្មីជាមួយ ក្រុមកាំភ្លើងធំ Arsenal ។

គួរបញ្ជាក់ផងដែរថា Mesut Ozil បានផ្លាស់មកកាន់ក្រុម Arsenal កាលពីឆ្នាំ ២០១៣ កន្លងមក ក្នុងតម្លៃខ្លួនប្រមាណជា ៤២,៥លានផោន ពីក្រុម Real Madrid ។ ដូច្នេះហើយ ក្រុមកាំភ្លើងធំ Arsenal អាចរក្សាទុក Mezut Ozil បានហើយ នៅឡើយតែ Alexis Sanchez ដែលមិនទាន់ច្បាស់ពីអនាគត់របស់គេ​ ក្នុងការចាកចេញ បន្តនៅជាមួយ Arsenal ។

មតិយោបល់