សៀមរាបៈ លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់Post News នៅល្ងាចថ្ងៃទី២២ ខែកក្កដា មុននេះបន្តិចថា ពុំមានការធ្លាក់យន្តហោះនៅខេត្តសៀមរាបនោះទេ។
គួរបញ្ជាក់ផងដែរថាគេសង្កេតឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក មានការShare តគ្នា ពាក់ពន្ធ័នឹងការធ្លាក់យន្តហោះនៅឯខេត្តសៀមរាប ក្រោយមកកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយជាលទ្ធផលបង្ហាញថា មិនមែនជាករណីពិតនោះទេ៕
មតិយោបល់