ព័ត៌មានជាតិ

រឹតតែក្តៅទៀតហើយ! សមត្ថកិច្ចវែកមុខឃើញអ្នកបង្ហោះព័ត៌មានមិនពិតធ្លាក់យន្តហោះនៅសៀមរាបបានហើយ!

សៀមរាបៈ លោក វរសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់Post News មុននេះបន្តិចថា ពិតជាមានការឃាត់ខ្លួនជនសង្ស័យជាអ្នកបង្ហោះព័ត៌មានធ្លាក់យន្តហោះនៅលើបណ្តាញហ្វេសប៊ុក ដែលជាព័ត៌មានមិនពិតនោះបានហើយ។

គួរបញ្ជាក់បន្ថែមថា បន្ទាប់ពីមានការបញ្ជាក់ពីលោក ស្នងការខេត្តសៀមរាប ថាមិនមានការធ្លាក់យន្តហោះនៅឯខេត្តសៀមរាបរួចហើយនោះ មុននេះបន្តិច សមត្ថកិច្ចនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ខេត្តសៀបរាប សហការជាមួយនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនបានជនសង្ស័យដែលជាបុគ្គលិកបម្រើការងារលើយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ Sky Angkor Airlines និងជាអ្នកបង្ហោះព័ត៌មានមិនពិត ថាមានការធ្លាក់យន្តហោះនេះបានហើយ ហើយពេលនេះសមត្ថកិច្ចជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរ នៅឯស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕

មតិយោបល់