ព័ត៌មានជាតិ

មុននេះបន្តិច កម្លាំងរាជអាវុធហត្ថខណ្ឌទួលគោក ចុះបង្រ្កាបគ្រឿងញៀនឃាត់ខ្លួនប្រុសស្រី៣នាក់ ដកហូតថ្នាំញៀនជិត៣០កញ្ចប់

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកឲ្យដឹងថា មុននេះបន្តិច កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះបង្រ្កាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ដកហូតថ្នាំញៀនជិត៣០កញ្ចប់។

ការចុះបង្រ្កាបបានធ្វើឡើងនៅវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត។ ក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់