ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! នៅកំពង់ស្ពឺ បុរសម្នាក់ ពុលត្រីកំពតស្លាប់

កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់ Post News ថា នៅថ្ងៃទី២៣ ខែកក្កដានេះ មានករណីបុរសម្នាក់ ពុលត្រីកំពតស្លាប់។

ជនរងគ្រោះ ឈ្មោះ ចៀវ ទឺន ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច បានទៅដាក់មង នៅចំណុចត្រពាំងពាមរុះ បានត្រីកំពតចំនួន ៣ ក្បាល យកមកធ្វើម្ហូប ពេលហូប ហើយបណ្តាលឲ្យពុលស្លាប់ អំទ្បុងពេលក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលពេទ្យបង្អែកកំពង់ស្ពឺ ។

ករណីខាងលើកម្លាំងបច្ចេកទេស បានចុះពិនិត្យឃើញថា មិនមានការពាក់ពន្ធ័នឹងបទល្មើសព្រហ្មទណ្ទនោះទេ រួចបានប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់