ព័ត៌មានកីឡា

Chelsea យកឈ្នះលើក្រុមកាំភ្លើងធំ​ Arsenal (វីដេអូ)

តោខៀវ Chelsea នៅតែរក្សាទម្រង់លេងយ៉ាងល្អដដែល ក្រោយពីយកឈ្នះក្រុមកាំភ្លើធំ​ Arsenal ៣-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។

ថ្វីបើ ការប្រកួត ក្នុងរដូវកាលថ្មីមិនទាន់ចាប់ផ្តើមមែន តែក្រុមតោខៀវ Chelsea នៅតែរក្សាទម្រង់លេងបានយ៉ាងល្អដដែល ដោយមិនថមថយឥទ្ធិពលឡើយ។ ជាការពិតណាស់ ក្នុងការប្រកួតមិត្តភាព ជាមួយក្រុម Arsenal តោខៀវ Chelsea ធ្វើបានយ៉ាងល្អ ក្រោយពីផ្តួល កាំភ្លើងធំ ក្នុងលទ្ធផល ៣-០ ។ ជ័យជម្នះនេះ ស្តែងចេញឲ្យឃើញថា Chelsea នៅតែជាក្រុមខ្លាំង និងបានត្រៀមខ្លួនរួចស្រេច ក្នុងការការពារតំណែងជើងឯក Premier League របស់ពួកគេ។ ជាងនេះទៅទៀត Chelsea នៅតែរក្សាបានប្រព័ន្ធ ប្រយុទ្ធយ៉ាងរឹងមាំ ព្រមជាមួយនឹងការត្រៀម។នាំយកខ្សែប្រយុទ្ធឆ្នើមចំណូលថ្មី Alvaro Morata ផងដែរ។ គួតបញ្ជសក់ផងដែរថា ៣គ្រាប់របស់ក្រុម តោខៀវ Chelsea រកបានដោយកីឡាករ Willian នៅនាទីទី ៤០ និង២គ្រាប់ទៀតរកបានដោយកីឡាករ Batshuayi នៅនាទីទី ៤២ និង ៤៩។

ដូច្នេះហើយ នេះគឺជាជ័យជម្នះយ៉ាងសាកសមបំផុត សម្រាប់តោខៀវ Chelsea ព្រោះថា Arsenal បានដាក់កីឡាករល្អៗជាច្រើន ជាពិសេសនោះ ខ្សែប្រយុទ្ធចំណូលថ្មី Alexandre Lacazette ដែលមិនអាចទម្លាយខ្សែការពារដ៍ឆ្នើមរបស់ក្រុមតោខៀវ Chelsea បានឡើយ។

តោះមកទស្សនាវីដេអូ ការប្រកួតរវាងក្រុម Chelsea និង Arsenal ទាំងអស់គ្នា៖

https://www.youtube.com/watch?v=F57uvaHArcM

មតិយោបល់