កណ្ដាលៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូមួយគ្រឿង បើកបុករថយន្តឈប់ដូរកង់ពីក្រោយ បណ្ដាលឲ្យស្លាប់ ភ្លាមៗ នៅនឹងកន្លែង ។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ ៣ ត្រង់គីទ្បូម៉ែត្រ ៣១-៣២ ភូមិតាឡឹក ឃុំត្តពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ម៉ូតូបង្កម៉ាកហុងដា ឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CY-1809 បើកបរដោយឈ្មោះ ខឹម ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិដើមឬស ឃុំដើមឬស ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល បើកបរក្នុងទិសដៅពីត្បូងមកជើង (ពីតាកែវមកភ្នំពេញ) លុះបើដល់ចំណុចកើតហេតុ ក៍បានបុកកង់ខាងក្រោយ រថយន្តម៉ាក hyundai បែនដឹកថ្ម ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ3B-2983 អំទ្បុងពេលរថយន្តបានឈប់ដូរកង់បែក ទិសដៅពីត្បូងទៅជើង (ស្របទិសគ្នា)។ ។
ក្រោយពេលកើតហេតុ តាមសមត្ថកិច្ច បានបញ្ជាក់ថា អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ហើយរថយន្ត និងម៉ូតូ ត្រូវកម្លាំងជំនាញ បានយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំការដោះស្រាយ ចំណែកឯសពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់