ព័ត៌មានជាតិ

ក្រុមក្មេងស្ទាវ ដេញវាយគ្នា បង្កឲ្យរបួសធ្ងន់ម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ មានករណីអំពើហិង្សា ដោយក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណជាជាង ១០ នាក់ បានជិះម៉ូតូដេញវាយទៅលើក្រុមមួយទៀត ដោយបុរសម្នាក់ រងរបួសបែកក្បាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។

ហេតុការណ៍ បានកើតទ្បើងនៅផ្លូវសហព័ទ្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ ក្រុមជនសង្ស័យ បានបន្សល់ទុកម៉ូតូម៉ាក DREAM ស៊េរី ២០១៣ មួយគ្រឿង មិនមានស្លាកលេខនោះទេ៕

មតិយោបល់