ព័ត៌មានជាតិ

រថយន្តម៉ាស្តារពីរបាំងកន្លះ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-1087 បើកបុករថយន្ត១ គ្រឿង រងការខូចខាតទាំងសងខាង

ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ០២ និង០៣ នាទីទៀបភ្លឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តម៉ាស្តារពីរបាំងកន្លះ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-1087 បានបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀត ពណ៌ខ្មៅ បណ្ដាលឲ្យរថយន្តរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះ បានកើតទ្បើងនៅបណ្ដោយផ្លូវជាតិលេខ ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ រថយន្តបង្កក៏បានបើកគេចចេញពីកន្លែងកើតហេតុ ទៅផ្លូវលេខ ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាធានីភ្នំពេញ ប៉ុន្តែត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋដេញតាមស្ទាក់ចាបបាន ក៏ឃាត់ខ្លួន ដើម្បីយកមកធ្វើការដោះស្រាយ និងចរចាជាមួយរថយន្តរងគ្រោះ៕

មតិយោបល់