ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ជិះម៉ូតូម៉ាក CBR ស្លាកលេខ ភ្នំពេញ 1C-5333 បើកបរដោយបុរសម្នាក់ បានបើកទៅប៉ះជាមួយនឹងរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2630 ពេញទំហឹង បណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាត និងបណ្តាលឲ្យបុរសអ្នកបើកម៉ូតូរងរបួសជាំគ្រាប់ភ្នែកម្ខាង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយកើតហេតុហើយនោះ ភាគីទាំងសងខាងមិនបានធ្វើការសម្របសម្រួល ឬចរចារគ្នានោះទេ ទើបសមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន ចុះមកធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតែម្តង៕
https://youtu.be/B5drWXdFjw8
មតិយោបល់