ព័ត៌មានជាតិ

មានអ្នកបាត់បងប្អូនទេ! ប្រទះឃើញសពបុរសម្នាក់ លង់ទឹកស្ទឹងសង្កែក្រុងបាត់ដំបង

បាត់ដំបងៈ លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់ Post News ថា មានករណីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុ ប្រហែល៥៣ឆ្នាំ បានចុះងូតទឹកស្ទឹងសង្កែ ខណៈដែលទឹកកំពុងជន់ ហើយក៏ត្រូវបានលង់ទឹកបាត់តែម្ដងទៅ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ស្ទឹងសង្កែ ក្រុមទី៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង ខេត្តបាត់ដំបង។

លុះដល់ម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ទើបប្រជាពលរដ្ឋប្រទះឃើញ ជនរងគ្រោះដែលលង់ទឹកនោះ បានអណ្ដែតឡើងនៅត្រង់ចំណុចមាត់ច្រាំងត្រើយខាងលិច ផ្នែកខាងត្បូងស្ពានថ្មចាស់។

ចំពោះសាកសព សមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់