ផ្ទះ ព័ត៌មានជាតិ បញ្ជូនតៃកុងឡា...

បញ្ជូនតៃកុងឡានដឹកទំនិញបើកបុកស្ត្រីម្នាក់ឲ្យរងរបួសធ្ងន់មកតុលាការ

0

កណ្តាល: នៅព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៧ កម្លាំងការិយាល័យចររាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលខេត្តកណ្តាលបានបញ្ជូនតៃកុងឡានដឹកទំនិញបើកបុកស្ត្រីម្នាក់នៅស្រុកកណ្តាលស្ទឹងឲ្យរងរបួសធ្ងន់មកសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនបង្ករកំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការ។

សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៥៥នាទី លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ២៧ ២៨ ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ម៉ូតូជនរងគ្រោះម៉ាកហុងដា ឌ្រីម C១២៥ ពណ៌ខ្មៅ ពាកស្លាក់លេខ ភ្នំពេញ1BG-4174 បើកបរដោយឈ្មោះ ប៉ូច សំអាត ភេទស្រីអាយុ ៥៤ឆ្នាំនៅភូមិក្រាំងធ្នង់ ឃុំត្បូងដំរី ស្រុកបាទី ខេត្តតាកែវ បើកបរក្នុងទឹសដៅពី(ត្បូងមកជើង) ភាគីរថយន្តម៉ាកhyundai ប្រភេទដឹកទំនិញពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 3B-8157 បើកបរដោយឈ្មោះ ឈួន ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំនៅភូមិកំណប់ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ មានអ្នករួមដំណើរម្នាក់ឈ្មោះ ជ័យ រ៉ាវុធ ភេទប្រុសអាយុ២៦ឆ្នាំនៅភូមិកណ្ដាល ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ បើកបរក្នុងទឹសដៅពីជើងទៅត្បូង (បញ្រ្ចាសទិសគ្នា) ចំពោះវត្ថុតាងរថយន្តនិងម៉ូតូកម្លាំងជំនាញយកមករក្សារទុកនៅអធិការដ្ឋាន។

គួរបញ្ជាក់ថា ករណីនេះបង្កឡើងដោយរថយន្តដាច់ចង្កូតរេទៅប៉ះនិងម៉ូតូបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់(ស្រី)៕

មតិយោបល់