ភ្នំពេញៈ ស្ត្រីសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែធ្វើការឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពឆក់ទូរសព្ទពីស្ត្រីម្នាក់ទៀតបានសម្រេច តែគេចមិនរួចត្រូវសមត្ថកិច្ចកំពុងល្បាតធ្វើការឃាត់ខ្លួនបាន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីសង្ស័យដែលឃាត់ខ្លួនបានខាងលើ មានឈ្មោះ លី សុខឃាង អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៩ ផ្លូវ២៧៣ ភូមិទួលសំពៅ សង្កាត់ទួលសងែ្ក ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (ជាអ្នកអង្គុយពីក្រោយនិងឆក់)។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុក សារ៉ន ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសងែ្ក ខណ្ឌឫស្សីកែវ មុខរបរកម្មកររោងចក្រ ។
ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន កាបូបដៃចំនួន១ នៅក្នុងកាបូបមាន ទូរសព្ទ ១គ្រឿង ម៉ាកសាំស៊ុងណូតធូ។
មុនពេលកើតហេតុ ជនរងគ្រោះរបានដើរចេញពីរោងចក្រ រ៉ូស៊ីង ជិតផ្សារសាំហាន់ សំដៅទៅផ្ទះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង័្សយប្រុសស្រី២នាក់ បានជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានសា្លកលេខ ធើ្វសកម្មភាពឆក់កាបូបជនរងគ្រោះ រួចក៏លឺសូរសម្រែកស្រែកចោរៗ ស្របពេលនោះកម្លាំងល្បាតខណ្ឌប៉ុស្តិ៍ ក៏ជួយអន្តរាគមន៍ដេញជនសង្ស័យទៅដល់ផ្លូវបេតុងកែងផ្លូវ២៧៣ (ខាងកើតផ្ទះសំណាក់សារីធំ) ជនសង្ស័យអ្នកបើកម៉ូតូ បានអែបម៉ូតូទម្លាក់ស្ត្រីសង្ស័យម្នាក់ទៀតឈ្មោះ លី សុខឃាង ចោលហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ ចំណែកជនសង្ស័យម្នាក់ទៀតក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។
ចំពោះមុខផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងធ្វើការសាកសួរយកចម្លើយ ស្រាយជ្រាវរកបក្ខពួក និងបទល្មើសកន្លងមក កសាងសុំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ទៅមាននិតីវិធីច្បាប់៕
មតិយោបល់