ព័ត៌មានជាតិ

មិនដឹងចាប់ពីពេលណាមក រហូតមានផ្ទៃពោះ៥ខែ ចុងក្រោយម្តាយខាងស្រី..!!

បាត់ដំបងៈ នៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ឈឿន សុគន្ធ ភេទស្រី អាយុ៤៧ឆ្នាំ ស្នាក់នៅក្រុមទី១៦ ភូមិបញ្ញា ឃុំកំពុងព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ សាន វិនហាយ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅក្រុមទី៥ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ ពីបទរួមរ័ក្ស ជាមួយកូនស្រីគាត់ ឈ្មោះ អ.ស.គ.ម អាយុ១៤ឆ្នាំ រហូតមានផ្ទៃពោះ៥ខែ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចស្រុកសង្កែ កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ធាននរគបាលខេត្តបាត់ដំបងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់