ព័ត៌មានជាតិ

ISIS គំរាម​អា-ក​ សម្លាប់​សហស្ថាប​និក​ និង​បុគ្គលិក​ Twitter​

ក្រុម ISIS បានគំរាមសម្លាប់​បុគ្គលិករបស់បណ្ដាញទំនាក់ទំនងសង្គម Twitter ជាពិសេសគឺលោក Jack Dorsey សហស្ថាបនិក Twitter ដោយសារតែ​បាន​បិទគណនីជាច្រើនដែលគាំទ្រក្រុម ISIS។

សរសេរជាអក្សរអារ៉ាប់ និងបង្ហោះនៅលើបណ្ដាញសង្គមនានា ក្រុម ISIS បានប្រាប់ទៅកាន់ Twitter ថា«សង្គ្រាម​និមិ្មត​របស់អ្នក (Twitter) មកលើពួកយើង (ISIS) វានឹងធ្វើឲ្យសង្គ្រាមពិតប្រាកដមួយកើតឡើងទៅលើអ្នកវិញ (Twitter)»។ ISIS ក៏បានបន្ថែមទៀតថា «តើលោក Jack អាចការពារបុគ្គលិកដ៏គួរឲ្យអាណិតរបស​លោកដោយ​របៀបណា ខណៈដែលពួកគេជាគោលដៅសម្រាប់ក្រុម ISIS ចាប់អាករ? ​តើលោកនឹងប្រាប់សមាជិកក្រុមគ្រួសារ និងកូនៗរបស់ពួកគេដោយរបៀបណា? តើដឹងទេថា លោកជាមនុស្សម្នាក់ដែលធ្វើឲ្យពួកគេចូលមកពាក់ព័ន្ធ​នឹង​សង្គ្រាមនេះ?»ពាក់ព័ន្ធនឹងការគំរាមកំហែងនេះ អ្នកនាំពាក្យរបស់ Twitter បានថ្លែងឲ្យដឹងថា នៅពេលនេះ កំពុងតែធ្វើការ​ស៊ើប​អង្កេត ហើយនឹងផ្ដល់ព័ត៌មានផ្សេងៗនៅពេលក្រោយ៕

e40f1e3d-3478-42b1-b622-327736e0537e-620x372

មតិយោបល់