ព័ត៌មានជាតិ

ឪពុកចុងតិរច្ឆានបៀតបៀនកេរ្តិ៍ខ្មាសកូនស្រី២នាក់អាយុ៤ និង៦ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ភ្នំពេញៈ បុរសចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទបៀតបៀនកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស(ប្រើម្រាមដៃលូកប្រដាប់ភេទ)ទៅលើក្មេងស្រីអាយុ៤ឆ្នាំ និងក្មេងស្រីអាយុ៦ឆ្នាំ។

ហេតុការនេះកើតឡើងនៅវេលាម៉ោង៨ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចរោងកម្មករសំណង់បូរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៉ុន រុំ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅរោងកម្មករសំណង់បូរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ និងមានស្រុកកំណើត នៅភូមិច្រកស្វាយឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ពេលនោះឈ្មោះ ជា សុខលី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិច្រួល ឃុំកន្សោមអក ស្រុកកំពង់ត្របែង ខេត្តព្រៃវែង(ត្រូវជាប្រពន្ធរបស់ជនសង្ស័យ និងជាម្តាយ។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ម ស ខ ភេទស្រី អាយុ៦ឆ្នាំ មុខរបរនៅផ្ទះ និងទី២ឈ្មោះ ម ស ណ ភេទស្រី អាយុ៤ឆ្នាំ មុខរបរនៅផ្ទះ ក្មេងស្រីរងគ្រោះទាំង២ស្នាក់នៅជាមួយម្ដាយនៅភូមិកើតហេតុខាងលើ។

បើតាមប្រភពដដែលបានបញ្ជាកឲ្យដឹងតាមរយៈការរៀបរាប់ពីអ៊ុំស្រីរបស់ក្មេងរងគ្រោះទាំង២ដែលមានឈ្មោះ ជា សំអាន ភេទស្រីអាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨ ជនសង្ស័យឈ្មោះ ប៉ុន រុំ ដែលជាឪពុកចុង បានធ្វើសកម្មភាពយកចង្អុលម្រាមដៃខាងស្តាំលូកចូលប្រដាប់ភេទក្មេងស្រីរងគ្រោះ ត្រូវជាកូនចុងចំនួន២នាក់ ណ្តាលឲ្យក្មេងស្រីរងគ្រោះទាំង២នាក់មានការឈឺចាប់។ ពេលនោះឈ្មោះ ជា សុខលី ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងព២នាក់ បានឃើញក៏ជេរ និងស្តីបន្ទោសឲ្យជនសង្ស័យ ថាបើឯងមិនស្រឡាញ់ខ្ញុំកុំធ្វើបាបកូនរបស់ខ្ញុំ រួចក៏មានការឈ្លោះប្រកែកគ្នា(ម្តាយក្មេងស្រីរងគ្រោះ និង ជនសង្ស័យ)។ លុះដល់វេលាម៉ោង៨យប់ថ្ងៃខែឆ្នាំដដែល រូបគាត់ត្រូវជាអ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះទាំង២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CX-3357 ចេញពីផ្ទះមកយកក្មេងស្រីរងគ្រោះទាំង២នាក់ ទៅលេងផ្ទះរបស់គាត់ ពេលទៅដល់ផ្ទះឈ្មោះ ជា សំអាត ក៏បានយកក្មេងស្រីរងគ្រោះទាំង២នាក់ទៅងូតទឹកឲ្យ ហើយមានការសង្ស័យ ក៏សួរទៅក្មេងស្រីរងគ្រោះទាំង២នាក់ ថាមាននរណាលេងប្រដាប់ភេទរបស់ឯងទេ រួចក្មេងស្រីរងគ្រោះទាំង២នាក់ក៏បានឆ្លើយប្រាប់ឈ្មោះ ជា សំអាន ឲ្យដឹងថានៅពេលប៉ារុំ (ជនសង្ស័យ) ពេលដែលផឹកស្រាស្រវឹងបានយកម្រាមដៃលូកលេងក្នុងប្រដាប់ភេទពួកគេទាំង២នាក់រាល់លើក។ ហើយនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨ ប៉ារុំ ក៏បានយកម្រាមដៃលូកចូលក្នុងប្រដាប់ភេទរបស់ពួកគេទាំង២នាក់ ដែលបណ្តាលឲ្យមានការឈឺចាប់។

រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ឈ្មោះ ជា សំអាន ក៏បាននាំក្មេងស្រីរងគ្រោះទៅពិនិត្យកោសល្យវិច្ច័យ នៅពេទ្យបង្អែករាជធានីភ្នំពេញ ហើយលោកគ្រួពេទ្យបានប្រាប់ថាក្មេងស្រីទាំង២នាក់ខាងលើមានស្នាមដាច់រហែកនៅប្រដាប់ភេទ រួចទូរសព្ទប្រាប់ទៅអង្គការ CPU (ស៊ីភីយូ) ដែលជាអង្គភាពគាំពារកុមារ ឲ្យជួយអន្តារាគមន៍ ហើយនៅពេលនោះអង្គការCPU(ស៊ីភីយូ) ក៏បាននាំឈ្មោះ ជា សំអាន ត្រូវជាអ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ បានធ្វើជាតំណាងឲ្យក្មេងស្រីរងគ្រោះ មកដាក់ពាក្យបណ្តឹងចំពោះជនសង្ស័យនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

បន្ទាប់ពីបានទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចខណ្ឌដង្កោក៏បាននាំក្មេងស្រីរងគ្រោះទាំង២នាក់ និងឈ្មោះ ជា សំអាន ទៅចង្អុលជនសង្ស័យដល់កន្លែងកើតហេតុ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរនាំនៅអធិការខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/xohncPPAsHU

មតិយោបល់