ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ២គ្រឿងប៉ះទង្គិចគ្នា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួសម្នាក់
កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅសៅរ៍៩កើត ខែបុស្សឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២១និង១៥នាទី នៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រ០២-០៣ ត្រង់ចំណុចភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ២គ្រឿងប៉ះទង្គិចគ្នា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួស១នាក់ ។
តាមការបញ្ជាក់របស់សមត្ថបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM 125CC ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ រ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិដីឡ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរ០១នាក់ឈ្មោះ ស៊ឺន ស្រីណុច ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិច្រកឫស្សី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច ។
សមត្ថកិច្ចបន្តថា លុះមកដល់ត្រង់ចំណុចដូចខាងលើ បានទៅបុកជាមួយម៉ូតូ០១គ្រឿង ម៉ាក ZHUNGYU ពណ៌ខ្មៅ-ក្រហម គ្មានស្លាកលេខ (ម៉ូតូកែច្នៃ) អ្នកបើកបរឈ្មោះ ឈៀង សីហា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម៖
-ស្លាប់ ០២នាក់ ស្រី០១នាក់ (ភាគីម៉ូតូ125CC)
- របួសស្រាល ០១នាក់ប្រុស
-ម៉ូតូខូចខា០២គ្រឿងធ្ងន់
- អ្នកបើកបរម៉ូតូឈ្មោះ ឈៀង សីហា បានឃាត់យកសួរនាំនៅការិយាល័យ ។
ចំពោះម៉ូតូទាំងម៉ូតូ ០២គ្រឿង សមត្ថកិច្ចបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


មតិយោបល់