ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន៖ ជំរុញឲ្យមន្រ្តីអធិការកិច្ច ត្រូវអនុវត្តន៍ការងារ តាមក្រមសីលធម៌ សំដៅលប់បំបាត់អំពើពុករលួយ ក្នុងជួរមន្ដ្រីរាជការ

ភ្នំពេញ៖ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានភារកិច្ចដឹកនាំ និងគ្រប់គ្រង រាល់ភារកិច្ច សម្របសម្រួល និងធ្វើអធិការកិច្ច លើគ្រប់វិស័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅ​ប្រ​ឆាំង នឹងអំពើពុក រលួយ ការរំលោភបំពានដោយអំណាច និង​បាតុភាពអសកម្មនានានៅក្នុងជួរ​មន្ដី្រ​រាជការ ស្ថាប័ន, ក្រសួង, មន្ទីរ ,អង្គភាពនានា ដើម្បីជំរុញយន្ដការនៃយុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិបាល ដោយឈរលើ សសរស្ដម្ភ៤ គឺកំណើន,ការងារ, សមធម៌ និងប្រសិទ្ធភាពឲ្យសម្រេចបានជោគជ័យ។

លោស្រី ​ម៉ែន សំអន ឧបនាយករដ្ឋ មន្រ្ដីរដ្ឋមន្រ្ដី ក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភាព ព្រឹទ្ធសភា និង​អធិការកិច្ច តំណាងសម្ដេចអគ្គមហាសេនាបត្ដីតេជោ ហ៊ុនសែន បានបញ្ជាក់បែបនេះ ក្នុងឱកាសបើកសន្និបាតបូកសរុប លទ្ធផលការងារ ឆ្នាំ២០១៥ និងលើក​ទិសដៅឆ្នាំ២០១៦ របស់ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កាលពីព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ដើម្បីសម្រេច បាននូវបេសកកម្មរបស់ខ្លួន មន្រ្ដីរាជការ នៅក្រសួងអធិការកិច្ច ត្រូវចូលរួមឲ្យកាន់តែសកម្មខ្លាំងក្លា ថែមទៀតក្នុងការអនុវត្ដន៍តួនាទី ភារកិច្ច គឺត្រូវ ពង្រឹងលក្ខណៈ សម្បត្ដិទាំង៤យ៉ាង គឺ ឆន្ទៈ ភក្ដីភាព មនសិការ-វិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ឲ្យ​បានទទួលបានស័ក្ដសមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ តាមគន្លង នៃអភិបាលកិច្ចល្អ សំដៅលើក​កម្ពស់ សម​ត្ថភាព ស្ថាប័នឲ្យមានភាពរឹងមាំប្រកបដោយនិរន្ដរភាព។

លោកស្រី បន្ដថា៖ ក្នុងរយៈ​ពេល​មួយ​ឆមាស​កន្លងមកនេះ ក្រសួងបានសម្រេច​លទ្ធផលគួរឲ្យកត់​សម្គាល់​ដូចជា ការងារផ្សព្វផ្សាយច្បាប់ ការងារ​ទទួល​ពាក្យបណ្តឹង និង អង្កេតស្រាវជ្រាវការងារទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិ​ការកិច្ច។ ​ក្រសួងអធិការកិច្ច ក្នុងរយៈ ពេល ១ឆមាស កន្លងមកនេះ ក្រសួងទទួល បានពាក្យបណ្ដឹងជា​ច្រើន​ករណី ពីស្ថាប័ន អង្គភាពនានា​ ហើយក្រសួងក៏បានធ្វើការដោះស្រាយ និងធ្វើការសម្របសម្រួល​បានមួយចំនួយរួចរាល់ហើយដែរ។ តែនៅមានករណីខ្លះមិនអាចធ្វើការសម្របសម្រួលបានទេ តម្រូវ​បញ្ជូន​ដោះស្រាយតាមប្រព័ន្ធតុលាការ និងមានករណីខ្លះបង្កឡើងដោយបុគ្គលអ្នកមានអំណាច អ្នកមាន​លុយ​កាក់ ឬបុណ្យស័ក្ដិ​យស ដែលបង្កឲ្យរាំងស្ទះការងារមួយចំនួន។

លោកស្រីបន្ដថា៖ ការងារទទួលពាក្យបណ្ដឹង មានចំនួន១១៣ បណ្ដឹង និងពាក្យបណ្ដឹង បានបញ្ជូនទៅស្ថាបន័ផ្សេង បានចំនួន៣០បណ្ដឹង ពាក្យសម្រេចតម្កល់ទុកមិនបានចាត់ការ២បណ្ដឹង ពាក្យ បណ្ដឹងចុះអង្កេត១៤បណ្ដឹង និងពាក្យបណ្ដឹងដែលបានដោះស្រាយរួចចំនួន៤០បណ្ដឹង។

កន្លងមក ក៏ដូចជានៅ​ពេល​បច្ចុប្បន្ន​​​នេះ​ក្រសួង​អធិ​ការ​កិច្ច បានពនិត្យនិងចុះធ្វើអធិការកិច្ច រាល់បណ្ដាក្រុមហ៊ុនមួយ​ចំនួន​ឃើញថា ​មានភាពអសកម្ម​ជា​ច្រើន មិន​តែ​ប៉ុណ្ណោះក្រសួងអធិការកិច្ច និងគណៈកម្មាធិការជំនាញ ក៍​បាន​សម្រេច លប់ចោលរាល់​សកម្មភាព ​របស់​​ក្រុម​ហ៊ុនមួយចំនួន ទាំងនោះហើយដែរ ដើម្បីបញ្ជៀស​កុំឲ្យបង្ក​ភាព​អសកម្ម​ទាំងឡាយនោះ ដល់​បណ្ដា​ក្រុមហ៊ុនគេ​ផ្សេង​ទៀត ដែលគេកំពុងដំណើរការល្អ និង​ប្រតិបត្ដិ​ការស្រមតាមលក្ខណៈ​សម្បត្ដិ​ត្រឹម​ត្រូវតាមច្បាប់ទំលាប់ របស់រាជរដ្ឋាភិបាល ។

លោកស្រីបន្ដថា៖ ​ក្រោយពីមន្រ្ដីអធិការ​កិច្ចយើង​រួមគ្នា​ចុះអនុវត្ដន៍ការងារ ដោយប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈ រាល់អំពើ ពុករលួយទាំងឡាយ ដែល​តែតែងកើត​មាននៅក្នុងអង្គភាព ស្ថាប័ននានា កន្លងមក និងត្រូវបាន​កាត់​បន្ថយជាបណ្ដើរៗ ដើម្បីចូល​រួមចំណែកលើក កម្ពស់សេដ្ឋកិច្ចសង្គម ៕

   
    
 

មតិយោបល់