ព័ត៌មានជាតិ

មានអ្នកស្លាប់និងរងគ្រោះសរុបមិនតិចទេករណី…

កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ០១និង៣០នាទី ចំណុចក្បាលកោះត្រែងព្រែកកាត់ឆ្លងទៅកំពង់ឆ្នាំង ដោយឈ្មោះ ភឿង សុភាព ភេទ ប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ក្រងផ្តិល ឃុំ ប្រឡាយមាស បានបើកបាឡាស្មាច់ ០១គ្រឿង ដែលមានប្រវែង ៧,៧០ម៉ែត្រ ក្នុងទិសដៅ ពីឃុំ ប្រឡាយមាស ទៅ កំពង់ឆ្នាំង ដោយមានអ្នករួមដំណើរចំនួន ០៦នាក់ មានឈ្មោះដូចខាងក្រោម:
១- ឈ្មោះ សួស តូ ភេទ ប្រុស អាយុ ៣០ឆ្នាំ
២- ឈ្មោះ ឈិន សុវ៉ាន ភេទ ប្រុស អាយុ ២៨ឆ្នាំ
៣- ឈ្មោះ សួន ធី ភេទ ប្រុស អាយុ ៣២ឆ្នាំ
៤- ឈ្មោះ ផុន ម៉េងហុង ភេទ ប្រុស អាយុ ២៥ឆ្នាំ
៥- ឈ្មោះ ធួន សារិត (ហៅកុយ)ភេទ ប្រុស អាយុ ៣០ឆ្នាំ
៦- ឈ្មោះ ផុន ម៉េងហៀង ភេទ ប្រុស អាយុ ២៨ឆ្នាំ អ្នកទាំងអស់គ្នារស់នៅ ភូមិ ក្រងផ្តិល ឃុំ ប្រឡាយមាស ជាមួយគ្នា ។ លុះពេលមកដល់ចំណុចខាងលើ បានជាប់ខ្សែហ្គាម៉ាស៊ីន រេចង្កូតទៅបុកច្រាំងបណ្តាលអោយបាឡាបាក់ជាពីរកំណាត់ ។

១,ឈ្មោះភឿង សុភាព ភេទ ប្រុស អាយុ ២៨ឆ្នាំ រងរបួសបាក់ដៃ និងបែកក្បាល( ជាអ្នកបើកបរ)
២, ឈ្មោះសួស តូ ភេទ ប្រុស អាយុ ៣០ឆ្នាំ រងរបួសបាក់ជើង
៣, ឈ្មោះ ឈិន សុវ៉ាន ភេទ ប្រុស អាយុ ២៨ឆ្នាំ រងរបួសបាក់ភ្លៅ
៤, ឈ្មោះ សួន ធី ភេទ ប្រុស អាយុ ៣២ឆ្នាំ រងរបួសស្រាល
៥, ឈ្មោះ ផុន ម៉េងហុង ភេទ ប្រុសអាយុ ២៥ឆ្នាំ រងរបួសស្រាល
៦, ឈ្មោះ ធួន សារិត (ហៅកុយ)ភេទ ប្រុស អាយុ ៣០ឆ្នាំ រងរបួសស្រាល
៧, ឈ្មោះផុន ម៉េងហៀង ភេទ ប្រុស អាយុ ២៧ឆ្នាំ (ស្លាប់) ៕

 

មតិយោបល់